Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឯកអគ្គរដ្ឋទូតកូរ៉េថ្មី ប្រចាំនៅកម្ពុជា សន្យាជំរុញការវិនិយោគ

Views: 3

ដោយៈសុផល/ភ្នំពេញ៖ ក្នុងជំនួបការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣១ខែឧសភា  លោក បណ្ឌិត ផាក ជុងវូក ( PARK Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ដែលទើបតែងតាំងថ្មីប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា បានបង្ហាញ សុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញនិងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជនពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ជានិច្ចកាលកូរ៉េតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍធនធានមនុស្ស។ជាក់ស្តែង អគារមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ។មួយវិញទៀត គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េ (ផ្សារចាស់ជ្រោយចង្វារអរិយក្សត្រ) ដែលនឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ៕/PC

Post navigation