
ប្រែសម្រួល : កញ្ញាដាលីស/អង់គ្លេស ៖ ការប្រកួតបាល់ទាត់លីកកំពូលអង់គ្លេស English Premier League ឈានចូលសប្តាហ៍ទី១០នៅចុងសប្តាហ៍នេះ ខណៈក្រុមនាំមុខលើកំពូលតារាងគឺ Tottenham ជាមួយពិន្ទុសរុប ២០ ស្មើនឹងក្រុមលេខ ២ Liverpool ដែរ។ នៅចុងសប្តាហ៍នេះមាន ៤ ប្រកួតលេងនៅថ្ងៃសៅរ៍ និង សល់ប៉ុន្មានទៀតលេងថ្ងៃអាទិត្យនិងថ្ងៃចន្ទ។ គូរំពឹងឈ្នះនៅថ្ងៃសៅរ៍នេះគឺ Liverpool, Man City និង Everton។
ដោយហេតុថាគូថ្ងៃសៅរ៍ពុំសូវពិសេស យើងលើកយកតែមួយគូធំនៅថ្ងៃអាទិត្យមកវិភាគជូន គឺជំនួបរវាង Chelsea vs Tottenham ។
ជំនួបថ្ងៃអាទិត្យរវាង Chelsea និង Tottenham គឺជាការប្រកួតធំបំផុតប្រចាំសប្តាហ៍ ហើយគេរំពឹងថានឹងជាការប្រកួតដ៏តានតឹងបំផុតរវាងក្រុមក្នុងទីក្រុងឡុងដ៍ទាំងពីរនេះ។ តោខៀវ Chelsea ឈរនៅលេខ ៣ ក្នុងតារាងចំណែក Spurs ឈរនៅលេខ១ ហើយក្រុមទាំងពីរកំពុងមានទម្រង់លេងល្អអស្ចារ្យដូចគ្នា។
មុនឈានចូលការប្រកួតនេះ Chelsea បានឈ្នះនៅទឹកដី St. James’ Park របស់ Newcastle ក្នុងលទ្ធផល ២-០ ចំណែកឯ Spurs បានបំបាក់ Man City ២-០ ផងដែរកាលពីសប្តាហ៍មុន។
Chelsea ឈ្នះ ៥ ស្មើ ១ ក្នុង ៦ ប្រកួតចុងក្រោយ និងរក្សាសំណាញ់ទីមិនឱ្យគេស៊ុតចូលចំនួន ៥ លើកក្នុងការប្រកួតគ្រប់ក្របខ័ណ្ឌ។ Spurs ឈ្នះ ៥ ចាញ់១ ក្នុង ៦ លើកចុងក្រោយ ដែលការចាញ់នោះគឺក្រោមថ្វីដៃក្រុមបែលហ្ស៊ិក Antwerp ១-០ ក្នុងក្របខ័ណ្ឌ Europa League។ ត្បិតថ្ងៃនេះ តោខៀវជាម្ចាស់ផ្ទះមានប្រៀបជាងក៏ពិតមែន ក៏ប៉ុន្តែទំនងមិនងាយបំបែកក្បួនការពាររបស់ក្រុមមាន់ខ្នាយមាសងាយៗនោះឡើយ។
ក្រុមទាំងពីរធ្លាប់ជួបគ្នា ១៤៩ ដង ដោយ Chelsea ឈ្នះ ៦៥ ដង ស្មើ ៣៥ និងចាញ់ ៤៩ ទល់នឹង Tottenham ។ ប៉ុន្មានឆ្នាំថ្មីៗនេះ Chelsea ល្អជាង Spurs ដោយឈ្នះ ៤ ដងក្នុងចំណោម ៦ លើកជួបគ្នាចុងក្រោយ។
គ្រីស្ទាន ផូលីស៊ីកគឺជាកីឡាករសង្ស័យអវត្តមានតែម្នាក់គត់សម្រាប់តោខៀវ Cheslea ក្រៅពីនេះពុំមានបញ្ហានោះទេ។ Spurs នឹងអវត្តមានកីឡាករ ម៉ាត់ ដូហឺធី និងថូប៊ី អាល់ឌឺវៀល ប៉ុន្តែចាហ្វេត តាន់ហ្គានហ្គា និង អេរិក ឡាមេឡា អាចនឹងវិលត្រឡប់មកវិញ។ ហារី រីង ដែលរបួសបន្តិចបន្តួចពេលលេងឱ្យជម្រើសជាតិអង់គ្លេស ក៏ទំនងអវត្តមានដែរ។
ដោយហេតុថាក្រុមទាំងពីរកំពុងឡើងជើងដូចគ្នា ដោយរឹងទាំងខ្សែការពារ និងប្រយុទ្ធស្រួចដូចគ្នា យើងរំពឹងលទ្ធផលចប់ទៅគឺស្មើគ្នា។
ការព្យាករណ៍ EPL សម្រាប់ចុងសប្តាហ៍ ៖
ថ្ងៃសៅរ៍
ថ្ងៃអាទិត្យ