Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Financial Times: ជែក​ម៉ា កំពុង​រស់នៅ​ជប៉ុន​បន្ទាប់ពី​ចិន​បង្ក្រាប​

Views: 9

​ប្រែ​សម្រួលៈ​បំណង​(Financial Times)៖​យោងតាម​ប្រភព​ព័ត៌មាន​ជាច្រើន កាសែត​Financial Times​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា​ថា ស្ថាបនិក​ក្រុមហ៊ុន​Alibaba​លោក​ជែក​ ម៉ា បាន​និង​កំពុង​រស់នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​អស់​ពេល​ជិត​ប្រាំមួយ​ខែ​មក​ហើយ​បន្ទាប់​ពី​បាត់​មុខ​ពី​ពិធី​សាធារណៈ​នានា​ក្រោយ​អាជ្ញាធរ​ចិន​ធ្វើការ​បង្ក្រាប​លើ​វិស័យ​បច្ចេកវិទ្យា​។​

​មហាសេដ្ឋី​រូបនេះ​បាន​រក្សា​ការ​មិនសូវ​ចេញ​មុខមាត់​ចាប់តាំងពី​ការបង្ក្រាប រួមមាន​ក្រុម​និយ័ត​ករ​ចិន​លុបចោល​ការលក់​ភាគហ៊ុន​អោយ​សាធារណជន​(IPO)​របស់​ក្រុមហ៊ុន​Ant Group​របស់​ម៉ា និង​ចេញ​ការ​ពិន័យ​ប្រាក់​ច្រើន​បំផុត​លើ​ក្រុមហ៊ុន​Alibaba​។​

Financial Times​បាន​និយាយថា លោក​បាន​ចំណាយពេល​ភាគច្រើន​នៅ​ប្រាំមួយ​ខែ​មក​នេះ​ជាមួយ​គ្រួសារ​នៅ​ក្រុង​តូ​ក្យូ និង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ជប៉ុន ហើយ​បាន​ទៅ​ទស្សនា​ប្រទេស​អាម៉េរិក​​និង​អ៊ីស្រាអែល​ផង​។​​កាសែត​អង់គ្លេស​នេះ​បាន​និយាយថា លោក​ម៉ា​ជា​សមាជិក​ឯកជន​របស់​ក្លឹប​មួយចំនួននៅតូ​ក្យូ និង​បាន​ក្លាយជា​អ្នក​ប្រមូល​ទិញ​វត្ថុ​សិល្បៈ​ជប៉ុនដ៏ងប់ងុលថែមទៀត ។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​បាត់​មុខ​ជា​សាធារណៈ​នៅ​ចិន លោក​ម៉ា​ត្រូវបាន​ប្រទះឃើញ​នៅ​ជា​ច្រើន​កន្លែង​ក្នុង​លោក​រួម​មាន​នៅ​កោះ​ម៉ាល់ឡ័​រកា​(Mallorca)​របស់អេ​ស្ប៉ាញ​កាលពី​ឆ្នាំមុន​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មន្ត្រី​ចិន​ផ្តោត​លើ​ការរកស៊ី​បែប​ប្រឆាំង​ការប្រកួតប្រជែង គឺ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ធំៗ​ក្នុង​ប្រទេស​ចិន ជុំរុញ​ឡើង​ដោយ​ការព្រួយបារម្ភ​ថា ពួក​ក្រុមហ៊ុន​អ៊ី​ធឺ​ណិ​ត​ធំៗ​គ្រប់​​គ្រង​ទិន្នន័យ​ច្រើន​ពេក​និង​ពង្រីក​ខ្លួន​លឿន​ពេក​។​

​នៅ​ខែ​កក្កដាឆ្នាំនេះ របាយការណ៍​មួយ​បាន​និយាយថា​លោក​ម៉ា​មាន​ផែនការ​ប្រគល់​ការគ្រប់គ្រង​ក្រុមហ៊ុន​Ant Group​ដើម្បី​បន្ថយ​ការព្រួយបារម្ភ​ក្នុងចំណោម​និយ័ត​ករ​ចិន និង​ធ្វើអោយ​រស់​ឡើង​​វិញ​IPO​របស់​វា​។​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច Alibaba​ដ៏​ធំ​របស់​លោក​ក៏​ត្រូវបាន​រាយការណ៍​ថា​រកស៊ី​មិន​ចំណេញ​​លើកដំបូងកាលពី​ខែសីហា​ជា​នៅ​ពេល​ចិន​បាន​តស៊ូ​នឹង​ការធ្លាក់​ចុះ​សេដ្ឋ​​កិច្ច​និង​ការ​ឆ្លងកូវី​ដ​១៩​កើន​ឡើង​វិញ​៕

​ជែក ម៉ា បាន​រក្សា​ការមិន​ចេញ​មុខមាត់​ចាប់តាំងពី​អាជ្ញាធរ​ចិន​ធ្វើការ​បង្ក្រាប​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់ៗ​និង​ការរកស៊ី​ផ្តាច់មុខ​រួមទាំង​ក្រុមហ៊ុន​Alibaba​របស់លោក​

Post navigation