Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Fulham ទិញ​ខ្សែការពារ អ៊ី​ស​សា ឌី​អប់ ពី West Ham ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ១៥ លាន​ផោន​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (BBC) ៖ ក្រុម​ឈូកស Fulham បាន​ចុះហត្ថលេខា​ទិញ​ខ្សែការពារ​សញ្ជាតិ​បារាំង អ៊ី​ស​សា ឌី​អប់ (Issa Diop) ពី West Ham ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ១៥ លាន​ផោន​។​

​កីឡាក​រវ័យ ២៥ ឆ្នាំ​រូប​នេះ​បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​ជាមួយនឹង​ក្រុម​ឈូកស ដែល​ត្រឡប់​មក Premier League វិញ​ក្នុង​រដូវ​កាល​នេះ ហើយ​បាន​ស្មើ​ការប្រកួត​ដំបូង​របស់​ពួកគេ​ក្នុង​លទ្ធផល ២-២ ទល់នឹង Liverpool កាលពី​ថ្ងៃ​សៅរ៍​។​

​ខ្សែការពារ​កណ្តាល​ឌី​អប់​បាន​បង្ហាញខ្លួន​នៅ Premier League ចំនួន ៩៦ ដង​សម្រាប់​ក្រុម​ញញួរ​ធំ បន្ទាប់​ពី​ចូលរួម​ពី​ក្រុម Toulouse របស់​បារាំង​ក្នុង​ឆ្នាំ ២០១៨ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៦ គ្រាប់​។​

​ឌី​អប់​បាន​ប្រាប់​ទូរទស្សន៍ FFCtv ថា “​ខ្ញុំ​សប្បាយចិត្ត​ណាស់ រីករាយ​ណាស់ ដែល​បាន​ចូលរួម​ជាមួយ Fulham​។ ខ្ញុំ​សង្ឃឹមថា វា​នឹង​ក្លាយ​ជា​ទំព័រ​ដ៏​ល្អ​នៃ​អាជីព​របស់​ខ្ញុំ​”​។​

​ឌី​អប់​បាន​ចុះ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ជា​មួយ West Ham បន្ទាប់​ពី​ផ្ទេរ​មក​ពី Toulouse ។​

​ត្បិត​ពីដំបូង​ជា​កីឡាករ​ជម្រើស​ដំបូង ក៏​ប៉ុន្តែ​រូបគេ​ត្រូវបាន​រុញច្រាន​ទៅ​ចុងប៉ូច​គេ បន្ទាប់​ពី​ការមកដល់​របស់​កីឡាករ ឃើ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) និង ក្រេក ដ៏​សុន (Craig Dawson) នៅ​កីឡដ្ឋាន London៕

​ខ្សែការពារ អ៊ី​ស​សា ឌី​អប់ ផ្ទេរ​មក Fulham ក្នុងតម្លៃ ១៥ លាន​ផោន​

Post navigation