ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ស្កុត ផាកឃើ សារភាពថា ប្រធានក្រុម Fulham ថម ឃែនី កំពុង “តស៊ូ” ជាមួយនឹងបញ្ហាជង្គង់របស់គាត់ ហើយអាចនឹងប្រឈមអវត្តមានជាច្រើនសប្តាហ៍ទៀត។
ឃែនីមិនបានបង្ហាញខ្លួនឱ្យក្រុម Fulham ឡើយចាប់តាំងពីស្មើ ១-១ នៅទឹកដីរបស់ Newcastle កាលពីថ្ងៃទី ១៩ ធ្នូ ដោយទុកឱ្យកីឡាករ ចាវជីម អាន់ឌឺសុន ធ្វើជាប្រធានក្រុមជំនួស។
លោកផាកឃើបាននិយាយនៅមុនការប្រកួតទល់នឹងក្រុមតោខៀវ Chelsea កាលពីថ្ងៃទី ១៤ ខែមករាថា ឃែនីមានបញ្ហាជង្គង់បន្តិចបន្តួច បន្ទាប់ពីខកខានការប្រកួត FA Cup ជុំទី ៣ ទល់នឹងក្រុម QPR និងការប្រកួតលីកទល់នឹង Tottenham ប៉ុន្តែរបួសហាក់ដូចជាកាន់តែធ្ងន់ធ្ងរទៅ ៗ។
Fulham នឹងត្រូវទទួលភ្ញៀវ Burnley ក្នុង FA Cup ជុំទី៤ នៅថ្ងៃអាទិត្យ ដែលជាឱកាសសម្រាប់កីឡាករមួយចំនួនទទួលបាននាទីលេងលើទីលាន ខណៈក្រុមកំពុងត្រៀមប្រកួតជាមួយ Brighton នៅពាក់កណ្តាលសប្តាហ៍ក្រោយ៕
ប្រធានក្រុម Fulham ថម ឃែនី នឹងអវត្តមានជាច្រើនសប្តាហ៍ទៀតដោយសាររបួសជង្គង់