Views: 21
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្នុងជំនួបកំពូលរបស់ខ្លួននៅរដ្ឋធានីញូដែលីកាលពីថ្ងៃសៅរ៍ សមាជិកក្រុមប្រទេសG20បានព្រមព្រៀងផ្តល់សមាជិកភាពអចិន្ត្រៃយ៍ដល់អង្គការសហភាពអាហ្វ្រិកThe African Union (AU)ក្នុងកិច្ចខិតខំមួយដើម្បីធ្វើអោយក្រុមនេះការតែតំណាងអោយចំណែកពិភពលោកកាន់តែធំឡើង។

ជំនួបG20នៅទីក្រុងញូវដែលលីកាលពីថ្ងៃសៅរ៍
AUជាអង្គការតំណាងអោយប្រទេស៥៥នៅអាហ្វ្រិកដែលឥឡូវមានឋានៈស្មើនឹងសហភាពអឺរ៉ុប។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី បានអញ្ជើញAUអោយទទួលយកកៅអីមួយនៅតុប្រជុំរបស់មេដឹកនាំG-20ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយហើយសារលើគណនីផ្លូវការរបស់លោកម៉ូឌីបង្ហោះក្នុងបណ្តាញសង្គមX បាននិយាយថា« ជាកិត្តិយសណាស់ដែលស្វាគមន៍សហភាពអាហ្វ្រិកជាសមាជិកអចិន្ត្រៃយ៍មួយនៃគ្រួសារG-20។វានឹងពង្រឹងG-20និងបន្ថែមសម្លេងរបស់ពិភពខាងត្បូង»។
សូមបញ្ជាក់ថា ចំណាត់ការបន្ថែមសមាជិកនេះត្រូវលោកម៉ូឌូស្នើឡើងកាលពីខែមិថុនា។
បញ្ហាដទៃទៀតដែលនឹងត្រូវសំរេចនៅជំនួបកំពូលនេះរួមមានការផ្តល់ឥណទានច្រើនឡើងពីបណ្តាស្ថាប័នពហុជាតិ កំណែទំរង់រចនាសម្ពន្ធបំណុលអន្តរជាតិ ច្បាប់បញ្ញត្តិស្តីពីលុយអេឡិចត្រូនិចគ្រីបតូ ព្រមទាំងផលប៉ះពាល់នៃភូមិសាស្ត្រនយោបាយលើសន្តិសុខស្បៀងនិងថាមពល។
ពង្រាងសេចក្តីថ្លែងការណ៍៣៨ទំព័រដែលត្រូវបានចែកចាយក្នុងចំណោមសមាជិកចូលរួម បង្ហាញចន្លោះទុកចោលមួយវគ្គអំពី«ស្ថានភាពភូមិសាស្ត្រនយោបាយ» ដែលវាឆ្លុះបញ្ចាំងអំពីការបែកបាក់រវាងប្លុកដោយសារតែសង្គ្រាមអ៊ុយក្រែន តែ៧៥វគ្គទៀតនៃឯកសារបង្ហាញការព្រមព្រៀងគ្នាយ៉ាងទូលំទូលាយលើបញ្ហាដូចជាលុយគ្រីបតូ និងការកែទំរង់នៅក្នុងបណ្តាធនាគារអភិវឌ្ឍន៍ពហុជាតិ។
សូមបញ្ជាក់ថា G-20ពីមុនរួមមានតែ១៩ប្រទេសនិងសហភាពអឺរ៉ុប តែតំណាងអោយប្រមាណ៨៥ភាគរយនៃផលិតផលសរុបក្នុងស្រុក(GDP)របស់ពិភពលោក និង៧៥ភាគរយនៃពាណិជ្ជកម្មពិភពលោក ហើយប្រហែលពីរភាគបីនៃប្រជាពលរដ្ឋក្នុងលោក៕

នាយករដ្ឋមន្ត្រីឥណ្ឌាចាប់ដៃប្រធានាធិបតីនីហ្សេរីយ៉ា ដែលតំណាងអោយសហភាពអាហ្វ្រិកនៅជំនួបG20នៅឥណ្ឌា