Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ.ជ.ប៖ឃោសនាបោះឆ្នោតរយៈពេលពីរថ្ងៃប្រព្រឹត្តិទៅដោយរលូន

Views: 5

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គិតត្រឹមថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួនប្រាំ ក្នុងខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី បានប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ ខែមេសា។
សូមជម្រាបថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ និងការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី ៩ ខែមេសា ឆ្នាំ ២០២៣។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង គឺគណបក្សហ៊ុនស៊ិនប៉ិច គណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា៕
សូមជូនសេចក្តីប្រកាសព័ត៌មាន៖

Post navigation