Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

Views: 13

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ថា គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងប្រភពបណ្ដាញព័ត៌មានAMSកាលពីថ្ងៃទី១ខែមិថុនា។

អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា សន្លឹកឆ្នោតដែលនឹងបោះពុម្ពជាង ១៣លានសន្លឹកនេះត្រូវបានចែកចេញជាពីរប្រភេទ ។ប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង ២.៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង ១,២លានសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។

ទាក់ទងនឹងការបោះពុម្ពសន្លឹកឆ្នោតនេះដែរ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ក្នុងដំណើរការរៀបចំបោះពុម្ពសន្លឹកឆ្នោត និងប្រព្រឹត្តទៅជាប្រក្រតីដោយគ.ជ.បនឹងអញ្ជើញភាគីពាក់ព័ន្ធទាំងគណបក្សនយោបាយដើម្បីពិនិត្យមើលការបោះឆ្នោតសន្លឹកឆ្នោត។មន្ត្រីជំនាញរបស់គ.ជ.ប បានត្រៀមរៀបចំកម្លាំងដើម្បីទៅយាមការពារនៅកន្លែងទីតាំងបោះពុម្ពសន្លឹកឆ្នោតផងដែរ។

លោកបាននិយាយបន្តថា កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅគំរូសន្លឹកឆ្នោតសម្រាប់បោះពុម្ពបានបញ្ជូនទៅដាក់រោងពុម្ពហើយ​ហើយនៅថ្ងៃទី១ ខែមិថុនានេះ រោងពុម្ពបានចាត់ចែងជាពុម្ព ហើយប៉ុន្មានថ្ងៃខាងមុខនេះការបោះពុម្ពនឹងចាប់ផ្តើមដំណើរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង។ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.បបានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ​ គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលេខរៀងទី១៨។

លេខរៀងលើសន្លឹកឆ្នោតមានដូចតទៅ៖
១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្សខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្សកសិករ
៧៖ គណបក្សស្រ្តីដើម្បីស្ត្រី
៨៖ គណបក្សខ្មែរឈប់ក្រ
៩៖ គណបក្សហ្វ៊ុនស៉ិនប៉ិច
១០៖ គណបក្សធម្មាធិបតេយ្យ
១១៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្សបំណងពលរដ្ឋ
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្សឯកភាពជាតិខ្មែរ
១៥៖ គណបក្សខ្មែរអភិរក្ស
១៦៖ គណបក្សយុវជនកម្ពុជា
១៧៖ គណបក្សជនជាតិដើមប្រជាធិបេតយ្យកម្ពុជា
១៨៖ គណបក្សប្រជាជនកម្ពុជា៕ srn

Post navigation