Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ.ជ.ប ៖ រយៈពេល ៤៧ថ្ងៃ មានប្រជាពលរដ្ឋជាង ៥៥ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោត និងលុបឈ្មោះជាង២៤ម៉ឺននាក់

Views: 2

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល ៤៧ថ្ងៃ គិត ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះ បោះឆ្នោត ថ្មីជាង ៥៥ម៉ឺននាក់ និងលុបឈ្មោះចេញពីបញ្ជី បោះឆ្នោត មានចំនួនជាង ២៤ម៉ឺននាក់។


ចំណែកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
គ.ជ.ប បានឱ្យដឹងថា រយៈពេល ៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៥ ខែធ្នូ លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥៥៥.៧៦៤ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៤៨.៧៦៤ នាក់។អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៨.៦៧៧ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៦៨.៧៥៣ នាក់។

គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.៨៧៨ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៤៩៣ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.០៩០ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូល ក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.៤១១ នាក់។
គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើប គ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់ លំនៅឋាន ឬទីសំណាក់ ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា៕សរន / N

Post navigation