Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

G7 និង EU យល់ព្រម​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី​ត្រឹម ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ G7 និង EU (​សហភាព​អឺរ៉ុប​) កាលពី​ថ្ងៃ​សុក្រ​ទី​២​ធ្នូ​បាន​យល់ព្រម​កំណត់​តម្លៃ ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​ប្រេង​រុស្ស៊ី​ក្នុង​ការប៉ុនប៉ង​ដើម្បី​បិទ​ខ្ទប់​ធនធាន​​សង្គ្រាម​របស់​វិមាន​ក្រឹម​ឡាំង ខណៈ​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន​និយាយថា ការវាយប្រហារ​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ពន្ធ​អ៊ុ​យក្រែន​គឺ “​ចៀស​មិន​រួច​”​។​

​ការកំណត់​តម្លៃ ដែល​បាន​ចរចា​ពី​មុន​ក្នុង​កម្រិត​នយោបាយ​រវាង​ក្រុម G7 នៃ​ប្រទេស​ប្រជាធិបតេយ្យ​មាន​ស្តុកស្តម្ភ​និង សហភាព​អឺរ៉ុប នឹង​ចូល​ជា​ធរមាន ជាមួយនឹង​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើ​ប្រេង​ឆៅ​របស់​រុស្ស៊ី​ចាប់ពី​ថ្ងៃ​ចន្ទ​តទៅ​។​

​ការ​ហាមប្រាម​នេះ​នឹង​រារាំង​ការនាំ​ចេញ​ប្រេង​ឆៅ​របស់​រុស្ស៊ី​តាម​កប៉ាល់​ទៅកាន់​សហភាព​អឺរ៉ុប​ដែល​មាន​ចំនួន​ពីរភាគបី​នៃ​ការ​នាំចូល​ដែល​អាច​មាន​សក្តានុពល​ដកហូត​លុយ​ធ្វើសង្គ្រាម​របស់​រុស្ស៊ី​រាប់​​ពាន់​លាន​ដុល្លារ​។​

G7 បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “G7 និង​អូស្ត្រាលី​…​បាន​ឈាន​ដល់​ការឯកភាព​គ្នា​លើ​តម្លៃ​អតិបរមា ៦០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​បារ៉ែល​សម្រាប់​ប្រេង​ឆៅ​ដែល​មាន​ប្រភព​ដើម​​តាម​សមុទ្រ​ពី​រុស្ស៊ី​ស្រប​តាម​សហភាព​អឺរ៉ុប​”​។​

G7 បាន​និយាយថា ខ្លួន​កំពុង​បង្ហាញ​ការប្តេជ្ញា​របស់ខ្លួន “​ដើម្បី​រារាំង​រុស្ស៊ី​ពី​ការទទួល​ផលចំណេញ​ពី​សង្គ្រាម​ឈ្លានពាន​របស់ខ្លួន​ប្រឆាំង​នឹង​អ៊ុ​យក្រែន គាំទ្រ​ស្ថិរភាព​នៅក្នុង​ទីផ្សារ​ថាមពល​ពិភពលោក និង កាត់បន្ថយ​ការ​ហៀរ​កំពប់​នៃ​សេដ្ឋកិច្ច​អវិជ្ជមាន​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​”​។​

​ប៉ូឡូញ​បាន​បដិសេធ​មិន​គាំទ្រ​ផែនការ​កំណត់​តម្លៃ​នេះ​ជុំវិញ​ការបារម្ភ​ថា​ការកំណត់ថ្លៃ​នេះ​ខ្ពស់​ពេក​មុនពេល​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្លុក​នេះ​បាន​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​របស់​រដ្ឋាភិបាល​ក្រុង​​វ៉ា​សូវី​នៅ​យប់​ថ្ងៃ​សុក្រ​៕

G7 និង EU កាលពី​ថ្ងៃ​សុក្រ​ទី​២​ធ្នូ​បាន​យល់ព្រម​កំណត់​តម្លៃ ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​ប្រេង​រុស្ស៊ី​ក្នុង​ការប៉ុនប៉ង​ដើម្បី​បិទ​ខ្ទប់​ធនធាន​សង្គ្រាម​របស់​វិមាន​ក្រឹ​ម​ឡាំង

Post navigation