ចែករម្លែក

ដោយ​៖ ភ្នំ​ខៀវ / ប៉ៃលិន​៖ កងរាជអាវុធហត្ថ ខេត្ត​ប៉ៃលិន បាន​ឃាត់ខ្លួន​យុវជន ចំនួន​បួន​នាក់ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស ប្រើប្រាស់​សារធាតុ​ញៀន និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្រោយពេល​សមត្ថកិច្ច បាន​ឆែកឆេរ​លំនៅស្ថាន មួយកន្លែង​របស់​ឈ្មោះ សេង ដារ៉ាវុធ ស្ថិតនៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​ប៉ៃលិន បានឱ្យដឹងថាៈ ជនសង្ស័យ​ចំនួន​បួន​នាក់​នោះ មានឈ្មោះ មុន ថៃ អាយុ ២១ ឆ្នាំ​, ឈ្មោះ គុណ គង់ អាយុ​២១​ឆ្នាំ​, ឈ្មោះ សៀវ ឆៃ អាយុ​១៥​ឆ្នាំ និង​ឈ្មោះ សៀវ វុ​ទ្ធ អាយុ​២៥​ឆ្នាំ ទាំងអស់គ្នា រស់នៅក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​វត្ថុតាង​ដកហូត​បាន ក្នុងការ​បង្ក្រាប មាន​ម៉ាស៊ីន​កាត់​ស្មៅ ចំនួន​១ គ្រឿង ផ្លែ​កាត់​តម្រឹម​ស្មៅ ចំនួន​១ ដាវ​ស៊ាំ​ម៉ូ​រៃ ១ ដើម កាំបិត​ខ្វែវ ២ កាំបិត​៤ ដើម និង​ម៉ូតូ​១ គ្រឿង​។ ចំពោះមុខ កងរាជអាវុធហត្ថ​ខេត្ត បានរៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង ទៅកាន់​តុលាការ អនុវត្តតាម​នីតិវិធី ៕S/

​រូបថត​:​ជនសង្ស័យ​ចំនួន​៤​នាក់​និង​វត្ថុតាង​ពាក់ព័ន្ធ​ពេល​សមត្ថកិច្ច​បង្ក្រាប​ដក​ហូត​បាន​(​រូប​:​ភ្នំ​ខៀវ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម