Cambodia

​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប្រើ​ហឹ​ង្សា​លើ​ប្រពន្ធ​បង្ក​របួសស្នាម​ដោយសារ​ប្រចណ្ឌ​

ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​ព្រះវិហារ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ប្តី​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​យក​ខ្សែភ្លើង​វាយ​ទៅលើ​ប្រពន្ធ​បង្ក​របួសស្នាម​ពេញ​ខ្លួន​គឺ​បណ្តាលមកពី​ប្រចណ្ឌ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០២០​។​

​លោក​វរ​សេនី​យ៏​ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថាៈ​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​នាង សុខ​ជា​អាយុ​៤១​ឆ្នាំ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​រីឯ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​តេង​ម៉ៅ​អាយុ​៤០​ឆ្នាំ​មុខរប​ជា​កសិករ​រស់នៅ​ភូមិ​ឃុំ​នឹង​ស្រុក​កើតហេតុ​ជាមួយគ្នា​។


​លោក​អធិការ​បាន​បន្តថាៈ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ហេតុដែល​បណ្តាលឱ្យ​ប្តី​បាន​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ខ្លួន​ក៏​ព្រោះតែ​ប្តី​នោះ​ផឹកស្រា​ស្រវឹង​ហើយ​តែងតែ​រក​ឈ្លោះ​កើតក្តី​ប្រចណ្ឌ​វាយ​ធ្វើបាប​ខ្លួន​ស្នើរ​តែ​រៀងរាល់ថ្ងៃ​។​ក្រោយ​ប្តី​របស់ខ្លួន​វាយ​ធ្វើបាប​ស្ត្រី​ដែលជា​ប្រពន្ធ​ទ្រាំលែងបាន​នូវ​ទង្វើ​របស់​ប្តី​ក៏​ដាច់ចិត្ត​ដាក់ពាក្យ​ប្តឹងទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាំ​ក្សាន្ត​។​

​លោក​អធិការ​បាន​បន្តថាៈ​ក្រោយ​ទទួលបាន​នូវ​ពាក្យបណ្តឹង​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ខ្លួន​ជនសង្ស័យ​តែម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ធ្វើកា​សួរនាំ​ដើម្បី​និង​ស្តាប់​ចម្លើយ​ចងក​ក្រង​សំណុំរឿង​ចាត់ការ​បន្តរ​តាម​នីតិ​ពី​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi