Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឃាត់ខ្លួនឈ្មួញរកស៊ីឈើម្នាក់ និងភស្តុតាង បញ្ជូនទៅរដ្ឋបាលព្រៃឈើ

Views: 1

ដោយៈ សុខុម / មណ្ឌលគិរីៈ ប្រភពរាយការណ៍ បានឱ្យដឹង នៅថ្ងៃទី៨ កញ្ញា ថា សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានបញ្ជូនសំណុំរឿង ដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយមិនមានការអនុញ្ញាតពីមន្ត្រីជំនាញ ទៅរដ្ឋបាល ព្រៃឈើហើយ ក្រោយបង្រ្កាបបាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កម្លាំងស្នាក់ការ៧៦២ បានឃាត់រថយន្តដឹកឈើ ១ គ្រឿង ម៉ាក ISUZU (ពីរបាំង) ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ 2B-9519 ។

នៅពេលចុះបង្ក្រាបនោះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ៅ សុខេង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំហោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យខាងលើនេះ ពីបទដឹកជញ្ជូនផលអនុផល ព្រៃឈើខុសច្បាប់ បញ្ជូនមកកាន់មន្ទីរស្រាវជ្រាវ​និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី ទៅជំនាញរដ្ឋបាលព្រៃឈើ។ វត្ថុតាង ចាប់យកមាន រថយន្ថ១គ្រឿង, ទូរស័ព្ទចំនួន ២គ្រឿង, ឈើប្រភេទសុក្រំ ចំនួន ៧កំណាត់, ឈើប្រភេទ បេងចំនួន ៣កំណាត់, ឈើប្រភេទនាងនួន ចំនួន ៣កំណាត់៕ V / N

Post navigation