Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឃាត់ខ្លួនជនសង្ស័យបីនាក់ ពាក់ព័ន្ធឆក់ខ្សែក រត់ពីខេត្តតាកែវ មកខេត្តកំពង់ស្ពឺ

Views: 1

ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺ: ជនសង្ស័យបីនាក់ ក្រោយពីធ្វើសកម្មភាពឆក់ ខ្សែ បានសម្រេច ត្រូវបានសមត្ថកិច្ច តាមចាប់តាំងពីខេត្តតាកែវ រហូតដល់ភូមិ សាស្ត្រខេត្តកំពង់ស្ពឺ ទើបឃាត់ខ្លួនបាន។ ហេតុការណ៍នេះ បានកើតឡើងត្រង់ ចំណុចផ្សារត្រីពងអណ្តើក ស្រុកត្រាំកក់ ខេត្តតាកែវ រួចរត់ចូលមកខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបាន ត្រង់ចំណុចភ្នំល្អាង ឃុំស្វាយចចឹប ស្រុកបសេដ្ឋកាលពីរសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

លោក ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាៈ ជនសង្ស័យទាំងបីនាក់ ដែលឃាត់ខ្លួន បាន .ឈ្មោះ គីម លីហួ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ .ឈ្មោះ សួន ពុទ្ធរិទ្ធ ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ និង៣.ឈ្មោះ លី ខៀង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅសង្កាត់ ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកបានបន្តទៀតថាៈ ក្រុមជនសង្ស័យទាំងបីនាក់ ខាងលើ បានប្រើមធ្យោ បាយរថយន្ត មួយគ្រឿង ម៉ាកតូយ៉ូតា ព្រុសពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2BP-3306 ធ្វើសកម្មភាពឆក់ខ្សែកប្លាទីន ពីកន្លែងទូ លក់គ្រឿងអលង្ការបានសម្រេច រួចបើករថយន្តគេចខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយ កម្លាំងនគរបាលខេត្តតាកែវ ភ្លាមនោះ កម្លាំងនគរបាលស្រុកបសេដ្ឋ បានចុះប្រតិបត្តិ ដេញតាមពីចំណុចមុខអធិការដ្ឋាន រហូតដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិបស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យខាងលើ បានឈប់រថយន្ត រួចរត់គេចខ្លួនឡើងភ្នំល្អាង តែត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនបាន។

លោកបានបន្ថែមទៀតថាៈ កិច្ចប្រតិបត្តិការ តាមដេញនោះ ធ្វើឲ្យរថយន្តចំនួន បីគ្រឿង រងការខូចធ្ងន់ និងរងរបួសមន្រ្តីនគរបាលម្នាក់ឈ្មោះ យួន សុផា រងរបួសធ្ងន់សន្លប់ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ 

ជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង កម្លាំងព្រហ្មទណ្ឌស្រុកបសេដ្ឋ បានប្រគល់ ជូនអធិការនគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមនីតិវិធី៕/V-PC

Post navigation