Cambodia

​ឃុំខ្លួន​អតីត​ប្តី​ដែល​កាប់​ប្រពន្ធ​របួសធ្ងន់​ព្រោះតែ​ខឹង​មិនបាន​រួមរក្ស​១​លើកចុងក្រោយ

ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ម្នាក់​ជា​អតីត​ប្តី​ទៅ​ឃុំខ្លួន​ដែល​កាប់​ប្រពន្ធ​ឱ្យ​របួសធ្ងន់​ព្រោះតែ​ខឹង​មិនបាន​រួមរក្ស​១​លើកចុងក្រោយ​។​

​លោក​វរសេនីយ៍​មាស​រឹទ្ធិ​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ ស្រាវជ្រាវ​និង​ចាប់ខ្លួនបាន​សង្ស័យ ឈ្មោះ ហាន តៃ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​។​សមត្ថកិច្ច​បាន​បញ្ជូន​ឱ្យកម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តៗ ក៏បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា (​ផ្ញើ​នៅ​នគរបាល​សិន ព្រោះ​តុលា​ការសុំ​) ។​

​សូម​រំលឹកថា​អំពើ​ហឹ​ង្សា​រ​បាន​កើតឡើង​កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​ជនរងគ្រោះ ឈ្មោះ ឃាង ឆវី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​កើតហេតុ​។​ចំណែក​ជនសង្ស័យ​ជា​អតីត​ប្តី​មានឈ្មោះ​ហាន​តៃ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​។​ស្ត្រី​រងគ្រោះ​និង​ជនដៃដល់​ជា​ប្តី​បាន​ធ្វើលិខិត​លែងលះគ្នា​កាលពី​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០២០​នៅ​ចំពោះមុខ​ភូមិ​ឃុំ​ព្រោះ​ការ​បាន​គ្នា​ក៏​មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​។​តែ​ពួកគេ​មានកូន​រួមជាមួយ​គ្នា​៣​នាក់ ។​

ក្នុងអំឡុង​លែងលះគ្នា​ជិត​១​ខែ​មកនេះ បាន​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ប្អូន ក្បែរ​ផ្ទះ ។ ចំណែក​ស្ត្រី​រងគ្រោះ​រស់នៅ​ម្នាក់ឯង​ត្បិត​កូន​ចំនួន​៣​នាក់​បាន​ទៅធ្វើ​ការ​ហើយ​ជាប់គាំង​នៅ​ប្រទេស​ថៃ​ក្នុងអំឡុង​វិបត្តិ​កូ​វីត​១៩ ។​យោង​សាវតារ​រឿង​គឺ​បុរស​ជា​អតីត​ប្តី​ប​មានគុណ​វិបត្តិ​យ៉ាងច្រើន​ដូចជា បាន​ក្បត់ចិត្ត​ប្រពន្ធ​យក​ស្រី​មក​ដេក​នៅផ្ទះ ,​បាន​ផឹកស៊ី​និង​ខ្ចីលុយ​គេ​ចាយ​ខ្ជះខ្ជាយ ជំពាក់​គេ ….​ហើយ​ត្រូវ​ប្រពន្ធ​កូន​បង្ខំចិត្ត​ដោះស្រាយ ។​ល​។​

​តែ​មុន​ថ្ងៃកើតហេតុ​បុរស​សង្ស័យ​បាន​បាន​លួងលោម​ផង​បង្ខំ​ផង​ដើម្បី​រួមរ័ក​មួយ​លើកចុងក្រោយ​ជាមួយ​អតីត​ប្រពន្ធ​។​តែ​ប្រពន្ធ​ប្រកែក​ដាច់អហង្ការ​ទើប​កើតជា​អំពើ​ហឹ​ង្សា​រ​ឡើង​គឺ​បុរស​អតីត​ប្តី​បាន​ប្រើ​កាំបិត​ខ្វែវ កាប់​ត្រូវ​៥​កាំបិត​លើ​ប្រពន្ធ ចំ​មុខ​ចំ​ច្រមុះ​មក​ត្រចៀក​, មាត់​មក​ថ្គាម ស្មា ខាងស្តាំ​ត្រូវ​ក​ញ្ចឹ​ង ក ត្រូវ​កំភួនដៃ​ឆ្វេង បង្ក​ឱ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​៕S/

​រូបថត​៖​ជនរងគ្រោះ​ឈ្មោះ​ឃាង​ឆវី​និង​ជនសង្ស័យ​ជា​អតីត​ប្តី​មានឈ្មោះ​ហាន​តៃ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Miralem Pjanic: Sorry didn't trust the players at Juventus. It's a shame when people are judged incorrectly
Wenger on why he didn't mention Mourinho in the book: he Didn't want to talk about Jose, Klopp or Pepe because they are still working
The perfect project to lose money. An idea for dreamers. Tebas on the European Premier League
The Catalan authorities refused to postpone the referendum on a vote of no confidence in Bartomeu. It will be held on November 1-2
La Liga President on Messi's departure: It won't be a drama for us. And his reputation will suffer
Ronaldo is a fan of the UFC. Rooting for Khabib, training with Conor, signed up for all the top fighters
Only Milan have not lost points this season in the top 5 of the European leagues. Aston Villa lost 0:3 in the