Cambodia

ឃុំខ្លួន​ថៅកែ​ចាប់រំលោភ​សេពសន្ថវៈ​កូនឈ្នួល​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ម្នាក់​ដែល​ចាប់រំលោភ​សេពសន្ថវៈ​កូនឈ្នួល​ខ្លួនឯង បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​បុរស​រូបនេះ​ឈ្មោះ ឆោម ចាន់​វិចិត្រ អាយុ​៣៣​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១០E0 ផ្លូវ​លេខ​២C បុរី​ពិភពថ្មី ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ម​.​ស​.​ស ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​អ្នកបម្រើ​តាម​ផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​។​

​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​បន្តថា កាលពី​វេលា​ម៉ោង ០០ និង ៥០​នាទី ឈានចូល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ជនរងគ្រោះ​កំពុងតែ​ដេក​នៅ​ជាន់​ផ្ទាល់​ដី​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ បានមកពី​ខាងក្រៅ​លូកដៃ​ដោះ​សោ ដែល​ទំ​ពក់​ជាប់​នឹង​ទ្វារ​ខាងមុខ រួច​ដើរ​ចូលមក​ក្នុងផ្ទះ​។ ពេលនោះ ជនសង្ស័យ​ក៏បាន​ចាប់ដៃ​ស្តាំ​របស់​ជនរងគ្រោះ​ទាញ​ឱប ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​បានសម្រេច​។ ពេល​ជនសង្ស័យ​រំលោភ​បានសម្រេច ហើយក៏​បាន​ដើរ​ឡើងទៅ​ចូលដេក​ក្នុង​បន្ទប់ដេក ជាមួយ​ប្រពន្ធ​ដូច​ធម្មតា​។​

​បន្ទាប់មក ជនរងគ្រោះ​ក៏បាន​បើកទ្វារ​រត់ចេញ​មក​ខាងក្រៅ​ផ្ទះ ហើយ​ទូរស័ព្ទ​ទៅប្រាប់​បងប្រុស​បង្កើត ហើយ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

​ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ បាន​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ប្រាកដ​មែន​។ ដោយឡែក​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២២ និង​៣០​នាទី រូបគេ​ក៏​ធ្លាប់​បានធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ​ម្តង​ដែរ តែ​មិនបាន​សម្រេច​នោះទេ​៕​

Football news:

Agent about Wendel in Zenit: A risky deal, may not be justified
Shevchenko about Ukraine at Euro 2020: Goal-minimum-exit from the group
Tottenham are Interested in Southampton's top scorer Ings. He has 7 goals in 13 Premier League games
Midfielder Loko Berkovskiy focuses on de Bruyne: I give passes more often, I don't hit many goals, but I draw conclusions
Ex-coach Genoa Nicola took charge of Torino
Lampard on 8th place Chelsea: I can handle the pressure
Wegorst-the first in the history of Wolfsburg to score 12 goals in the 1st round of the Bundesliga. He is in the top 3 of the goalscoring race