Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គីម ជុង​អ៊ុន សុំ​អោយ​បង្កើន​ការផលិត​សារធាតុ​ផ្សំនុយគ្លេអ៊ែរ​កំរិត​អាវុធ​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​អំពាវនាវ​អោយ​បង្កើន​ផលិតកម្ម​សារធាតុ​នុយគ្លេអ៊ែរ​កំរិត​អាវុធ​អោយកាន់តែច្រើនដើម្បី​ពង្រីក​ឃ្លាំង​សព្វាវុធ​នុយគ្លេអ៊ែររបស់​ប្រទេស និងថា​កូរ៉េខាងជើង​ត្រៀម​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​នៅពេល​ណា​មួយ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​KCNA​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មីនា​។​

​លោក​គីម បាន​និយាយ​ដូច្នេះ​ក្នុងអំឡុងពេល​ចុះ​ត្រួត​មើល​កម្មវិធី​សព្វាវុធ​នុយគ្លេអ៊ែរ​របស់​ប្រទេស​លោក ។​នៅ​ទីនោះ​លោក​ត្រូវបាន​រាយការណ៍​ជូន​អំពី​ប្រព័ន្ធ​គ្រប់គ្រង​សព្វាវុធ​នុយគ្លេអ៊ែរ​ផ្អែកលើ​IT​ហៅថា​ហាយ​បាង​ហ្កា​ស្យូ​(Haekbangashoe)​ដោយ​បញ្ជាក់​អំពី​ភាព​បាញ់​ត្រង់​ចំ​គោលដៅ ភាព​អាច​ជឿ​ទុកចិត្ត​បាន​និង​សន្តិសុខ​របស់​វា​។​

KCNA​បាន​និយាយថា លោក​គីម​បាន​បញ្ជា​អោយ​បង្កើន​ការផលិត​សារធាតុ​កំរិត​សព្វាវុធ​ដើម្បី​ពង្រីក​បន្ថែម​ឃ្លាំង​អាវុធ​នុយគ្លេអ៊ែរ​និង​ផលិត​សព្វាវុធ​ខ្លាំងៗ​។​លោក​បាន​បញ្ជាក់ថា គោល​នយោបាយ​ពង្រីក​​ឃ្លាំង​សព្វាវុធ​នុយគ្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ​មាន​បំណង​តែមួយគត់​គឺ​ការពារ​ប្រទេស សន្តិភាព​និង​ស្ថិរភាព​តំបន់​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាននិងកំពុង​បង្កើន​ការសាកល្បង​សព្វាវុធ ដោយ​កាលពី​ថ្ងៃ​ចន្ទ​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ពីរ​ដើម​ចូល​ក្នុង​សមុទ្រ និង​ហាត់​វាយប្រហា​រត​តប​ដោយ​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​កា​ល​​ពី​សប្តាហ៍​មុនលើ​គោលដៅ​ដែល​សន្មត​ថា​ជា​របស់​អាម៉េរិក​និង​កូរ៉េខាងត្បូង។

KCNA​បាន​និយាយថា យោធា​កូរ៉េ​ខាងជើង​បាន​ហាត់​វាយប្រហារ​បំផ្ទុះ​នុយគ្លេអ៊ែរ​ក្នុង​អាកាស​ជាមួយនឹង​ការបាញ់​ចេញ​កាំជ្រួច​ផ្លោង​កល​យុទ្ធ​ពីរ​ដើម​ក្នុងអំឡុងពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ចន្ទ​។​កាល​ពី​ស​ប្តា​​ហ៍មុន កូរ៉េ​ខាងជើង​ក៏​បាន​សាកល្បង​ប្រព័ន្ធ​សព្វាវុធ​យុទ្ធសាស្ត្រ​ក្រោម​ទឹកផងដែរ​៕

​គីម ពិនិត្យមើល​សមយុទ្ធ​បាញ់​កាំជ្រួច​បណ្តែត​មួយ​កាលពី​ថ្ងៃ​២២​មីនា​

Post navigation