Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គីម កា​ដា​សៀន និង កេន​យ៉េ វេស លែងលះ​គ្នា​ដាច់ស្រេច​ហើយ​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឯកសារ​របស់​តុលាការ​ដែល​បាន​ដាក់​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា​បាន​បង្ហាញថា គីម កា​ដា​សៀន និង​កេន​យ៉េ វេស​បាន​ឈាន​ដល់​ការដោះស្រាយ​មួយ​​នៅក្នុង​ការ​លែងលះ​របស់​ពួកគេ ដោយ​បញ្ចៀស​ការកាត់ក្តី​ដែល​គ្រោង​ធ្វើ​នៅ​ខែក្រោយ​។​

​អតីត​គូស្នេហ៍​នេះ​និង​មេធាវី​របស់​ពួកគេ​បាន​ដាក់​ឯកសារ​សុំ​ការយល់ព្រម​ពី​ចៅក្រម​លើ​លក្ខខណ្ឌ​ដែល​ពួកគេ​បាន​ព្រមព្រៀងគ្នា រួមទាំង​ការបង់ប្រាក់​ឧបត្ថម្ភ​កូន​ចំនួន ២០០.០០០​ដុល្លារ​ក្នុង​មួយខែ​​ពី​លោក​វេស​ដល់​នាង​កា​ដា​សៀន​។​

​អ្នក​ទាំង​ពីរ​នឹង​ឃុំគ្រង​កូន​រួមគ្នា ហើយ​នឹង​មិន​បង់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្ដី​ឬ​ប្រពន្ធ​នោះឡើយ នេះ​បើ​យោង​តាម​ឯកសារ​ដែល​បាន​ដាក់​នៅ​តុលាការ​ជាន់ខ្ពស់​ឡូ​សអាន់​ជែ​ឡេស​។​

​ចៅក្រម​បាន​ប្រកាសថា​អ្នក​ទាំង​ពីរ​ជា​មនុស្ស​នៅ​លីវ​ស្រប​ច្បាប់​តាម​សំណើ​របស់​នាង​កា​ដា​សៀន​ក្នុង​ខែមីនា ដោយ​បញ្ចប់​អាពាហ៍ពិពាហ៍​រយៈពេល​ប្រាំបី​ឆ្នាំ​របស់​ពួកគេ ប៉ុន្តែ​បញ្ហា​ទ្រព្យសម្បត្តិ​និង​ការ​ឃុំគ្រង​កូនៗ​នៅ​តែ​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​ការកាត់ក្តី​ដែល​បាន​គ្រោង​ចាប់ផ្តើម​ពី​ថ្ងៃទី ១៤ ខែ​ធ្នូ​។​

​អ្នក​ទាំង​ពីរ​មាន​កូន​៤​នាក់​ដែល​មាន​អាយុ​ចាប់ពី​៣​ទៅ​៩​ឆ្នាំ​។​

​កា​ដា​សៀន​និង​វេស​នឹង​បែងចែក​ការចំណាយ​ស្មើៗ​គ្នា​សម្រាប់​សន្តិសុខ​ឯកជន​និង​សាលា​ឯកជន​របស់​កូន រួម​ទាំង​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ផងដែរ នេះ​បើ​យោង​តាម​សំណើ​ដោះស្រាយ​បញ្ហា​លុយកាក់​។​

​ចំណែក​បំណុល​គឺ​សង​គេ​រៀងៗ​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​មាន​កិច្ចព្រមព្រៀង​មុន​រៀបការ​និង​បាន​រក្សា​ទ្រព្យសម្បត្តិ​នៅ​ដាច់​ដោយឡែក​ពីគ្នា​៕

​កា​ដា​សៀន​និង​កេន​យ៉េ វេស ដោះស្រាយ​បញ្ហា​លែងលះ​គ្នា​រួចរាល់​អស់ហើយ

Post navigation