Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គិតត្រឹមល្ងាចថ្ងៃនេះជនជាតិចិនរងគ្រោះដោយលិចទូកបានរកឃើញគ្រប់ចំនួន,រស់៣០នាក់,ស្លាប់១១នាក់

Views: 4

ដោយៈវណ្ណៈ/ព្រះសីហនុ៖គិតត្រឹមល្ងាចថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២នេះមានសាកសពចំនួនប្រាំបីនាក់បានអណ្ដែតមកដល់ឆ្នេរសមុទ្រកោះត្រល់ខាងប្រទេសវៀតណាម។តាមការសន្និដ្ឋានសាកសពទាំងអស់នេះគឺជាជនរងគ្រោះ លិចទូកកាលពីថ្ងៃទី២២ខែកញ្ញាក្នុងដែនសមុទ្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្តព្រះសីហនុបានឲ្យដឹងថាជនរងគ្រោះជាជាតិចិនចំនួន៤១នាក់ ដែលជួបហេតុការណ៍លិចទូកត្រូវបានជួយសង្គ្រោះ និងរកឃើញគ្រប់ចំនួនហើយ ដោយក្នុងនោះកម្ពុជាសង្គ្រោះ និងរកឃើញចំនួន២៤នាក់(ស្លាប់០៣នាក់)និងវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៧នាក់(ស្លាប់០៨នាក់)។
ដូចនេះជនជាតិចិនរងគ្រោះដោយលិចទូកចំនួន៤១នាក់មានជីវិតរស់នៅសរុប៣០នាក់និងអ្នកស្លាប់សរុបចំនួន១១នាក់៕សរន

សាកសពដែលបានរកឃើញអណ្តែតនៅឆ្នេរសមុទ្រប្រទេសវៀតណាម

Post navigation