Cambodia

គំនិតផ្ដួចផ្ដើម 20by2020 របស់ប្រទេសអារ៉ាប់រួម បាននាំមកនូវដំណោះស្រាយទឹក ផ្លាស់ប្ដូរជីវិតប្រជាជនកម្ពុជារាប់ពាន់នាក់ !


ប្រទេសអារ៉ាប់រួម ៖ នាថ្ងៃទី ២៧ ខែតុលា ២០២០ នៅទីក្រុងអាប៊ូដាប៊ី បានឱ្យដឹងថា បច្ចេកវិទ្យារបស់ម្ចាស់ជ័យលាភីពីការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់និរន្តរភាព Zayed (Zayed Sustainability Prize) នាំមកនូវប្រភពទឹកស្អាតដ៏សំខាន់ ទៅដល់សហគមន៍ងាយរងគ្រោះជាច្រើនទូទាំងពិភពលោក ។ ប្រជាជនកម្ពុជារាប់ពាន់នាក់ក្នុងភូមិចំនួន ៣ ទទួលបាននូវការរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាជម្រោះទឹកថ្មី ដែលជាការផ្ដួចផ្ដើមដោយគំនិតផ្ដួចផ្ដើមមនុស្សធម៌ 20by2020 របស់ពានរង្វាន់និរន្តរភាពអារ៉ាប់រួម (Zayed Sustainability Prize) ។

បន្ទាប់ពីបានធ្វើការបំពាក់នូវប្រព័ន្ធថាមពល ដើរដោយពន្លឺព្រះអាទិត្យក្នុងសហគមន៍ក្រីក្រមួយចំនួន នៅក្នុងប្រទេសអេស៊ីប និងហ្ស៊កដានីរួចមក គំនិតផ្ដួចផ្ដើមនេះបានបន្តផ្ដល់នូវការឧបត្ថម្ភនូវការបង្កើតស៊ីតែនទឹកចំនួន ៥ កន្លែង ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៤៤០០នាក់ ក្នុងភូមិឆ្នុកទ្រូ ភូមិកំពង់ព្រះ និងភូមិសេះស្លាប់ ។

នេះជាលើកដំបូងដែលប្រជាជន រួមទាំងសាលារៀន និងគ្លីនិកនៅភូមិឆ្នុកទ្រូ ទទួលបានការប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិ ភាព និងមានផាសុកភាពខ្ពស់ បន្ទាប់ពីគំនិតផ្ដួចផ្ដើម 20by2020 បានបំពាក់នូវប្រព័ន្ធជម្រោះទឹកមួយនេះ ។ នេះមិនត្រឹមតែជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការការពារពីការឆ្លងមេរោគផ្សេងៗក្នុងទឹកនោះទេ ប្រជាពលរដ្ឋទទួលបាននូវបែបបទរស់នៅថ្មីមួយ ប្រកបដោយអនាម័យព្រមទាំងជាដំណោះស្រាយ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដោយសារមានទឹកអនាម័យក្នុងការលាងសម្អាតដៃ ។

គោលបំណងធំនៃសកម្មភាពមនុស្សធម៌នេះ គឺមានគោលដៅចង់បង្កើនគុណភាព នៃបែបបទរស់នៅរបស់ប្រជាជន ជាមួយនឹងការមានទឹកស្អាត ក្នុងការប្រើប្រាស់ ព្រមទាំងអាចជួយបង្ការការឆ្លងរីករាលដាលជំងឺផ្សេងៗដែលលទ្ធផលទាំងនេះ ត្រូវបានបង្ហាញដោយយោងតាមស្ថិតិ ដែលបានបង្ហាញពីភាពវិជ្ជមានទៅលើសុខភាព និងសុខុមាលភាពរបស់ប្រជាជនក្នុងសហគមន៍ព្រមទាំងទៅលើការលូតលាស់ និងការអភិវឌ្ឍរបស់បុគ្គលគ្រប់រូប ។

ការគាំទ្រពីសំណាក់គំនិតផ្ដួចផ្ដើម 20by2020 បានសំឡឹងមើលឃើញ ពីការចូលរួមបង្កើតដំណោះស្រាយដល់សហគមន៍មួយផ្សេងទៀត តាមរយៈបច្ចេកវិទ្យាទំនើបមួយនេះ ។ ក្នុងប្រទេសកម្ពុជា បច្ចេកវិទ្យាដែលបានបំពាក់នេះ ផលិតឡើងដោយក្រុមហ៊ុនបារាំងមួយឈ្មោះ Safe Water Cube ដែលជាបេក្ខជនវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីក្រកួតប្រជែងនិរន្តរភាព Zayed ( Zayed Sustainability Prize) កាលពីឆ្នាំ ២០១៩ កន្លងមក ។ បច្ចេកវិទ្យានេះអាចមានសមត្ថភាពជួយជម្រោះទឹក (តាមស្ទឹង និង ស្រះ) តាមរយៈការជួយកម្ចាត់មេរោគ និងបាក់តេរីនានាដែលអាចបង្កជាជំងឺរាក ជំងឺ រាកមួល ជំងឺអាសន្នរោគ និងជំងឺរលាកថ្លើម ដោយវាអាចសមត្ថភាពខ្ពស់ក្នុងការជម្រោះទឹកបានទៅដល់រហូត ១ពាន់លីត្រក្នុងមួយម៉ោងដោយមិនចាំបាច់ត្រូវការថាមពល ការថែទាំ ឬសារធាតុគីមីឡើយ ។

តាមរយៈការអត្ថាធិប្បាយស្តីពីការធ្វើឱ្យសកម្មភាពនៅក្នុងប្រទេសកម្ពុជា លោក ឯកឧត្តមបណ្ឌិត ស៊ុលតង់ អាល់ ចាបាបឺរ (Sultan Al Jaber) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសអារ៉ាប់រួម និងជាអគ្គនាយកនៃពានរង្វាន់និរន្តរភាព Zayed (Zayed Sustainability Prize) បាននិយាយថា «បច្ចេកវិទ្យាចម្រោះទឹកប្រកប ដោយភាពច្នៃប្រឌិតនេះនឹងជះឥទ្ធិពលវិជ្ជមានដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនជាច្រើននៅតាមជនបទនៃប្រទេស កម្ពុជា ។ តាមរយៈការផ្ដួចផ្ដើម 20by2020 យើងកំពុងដាក់ចេញនូវដំណោះស្រាយប្រកបដោយចីរភាពរបស់ម្ចាស់ជ័យលាភី និងអ្នកចូលរួមប្រកួតប្រជែងពានរង្វាន់ Zayed Sustainability Prize ដើម្បីបង្កើតគុណប្រយោជន៍វិជ្ជមានដល់ជីវិតប្រជាជនជាច្រើនរូបនៅលើពិភពលោក» ។

This image has an empty alt attribute; its file name is a1af9ee08cc2d9cf94a69a760502e79c-1024x682.jpg

លោក ឯកឧត្តមបណ្ឌិត អាល់ ចាបឺរ បានបន្ថែមទៀតថា «តាមរយៈការខិតខំប្រឹងប្រែងជាមួយដៃគូរបស់ 20by2020 ដើម្បីសម្រេចបាននូវពិភពលោកដែលមាននិរន្តរភាព យើងអាចពង្រីកឥទ្ធិពលចក្ខុវិស័យអភិវឌ្ឍន៍មនុស្សធម៌អន្តរជាតិ របស់បិតាស្ថាបនិកប្រទេសអារ៉ាប់រួម លោក Sheikh Zayed bin Sultan Al Nahyan ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញតួនាទីរបស់ប្រទេសនេះក្នុងជំនួយមនុស្សធម៌ និងវឌ្ឍនភាពឈានទៅមុខប្រកបដោយចីរភាព» ។ ការផ្តល់នូវផលវិជ្ជមាន និងមានឥទ្ធិពលខ្លាំងដល់ទូទាំងពិភពលោក គឺជាគោលដៅសំខាន់របស់ 20by2020 ដែលជាគំនិតផ្តួចផ្តើមរបស់អារ៉ាប់រួម ក្រោមការដឹកនាំរបស់គំនិតផ្ដួចផ្ដើម Zayed (Zayed Sustainability Prize) ជាមួយការសហការជាមួយនឹងផ្សារសកល Abu Dhabi (Abu Dhabi Global Market), មូលនិធិអភិវឌ្ឍន៍ Abu Dhabi (Abu Dhabi Fund for Development), Mubadala Petroleum, Ministry of Tolerance and Coexistence និង Masdar ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប (Tonle Sap Authority) របស់រាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា «ពួកយើងស្វាគមន៍គំនិតផ្ដួចផ្ដើម 20by2020 ដែលចូលរួមចំណែកជាមួយគោលដៅយុទ្ធសាស្ត្ររបស់អាជ្ញាធរទន្លេសាប ដើម្បីជំរុញលើការប្រើប្រាស់ទឹកបរិភោគសុវត្ថិភាពនៅតំបន់ដាច់ស្រយាលជុំវិញតំបន់បឹងទន្លេសាប» ។ ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍ទៀតថា «តំណាងឱ្យក្រសួងធនធានទឹក និងឧតុនិយម ខ្ញុំសូមបង្ហាញការថ្លែងអរគុណ និងការពេញចិត្តជាខ្លាំងដល់ពានរង្វាន់និរន្តរភាព Zayed (Zayed Sustainability Prize) និងដៃគូសហការរបស់ 20by2020 ដែលបានពាំនាំនូវដំណោះស្រាយដ៍ច្នៃប្រឌិតនេះមកកាន់ប្រទេសកម្ពុជា» ។

ការទទួលបាននូវទឹកស្អាតក្នុងការបរិភោគ គឺជាផ្នែកមួយនៃគោលដៅអភិវឌ្ឍនិរន្តរភាពទាំង ១៧ ចំណុចរបស់អង្គការសហប្រជាជាតិដែលបានដាក់ប្រើប្រាស់ក្នុង ១៩១ប្រទេស ។ ជាពិសេសក្នុងប្រទេសកម្ពុជា ការផ្ដល់ជូននូវការប្រើប្រាស់ទឹកស្អាតគឺជាបញ្ហាប្រឈមមួយជាខ្លាំង ។ ប្រជាជនជាង ៣លាននាក់កង្វះការប្រើប្រាស់ទឹកសុវត្ថិភាព និង ៦លាននាក់កង្វះការរក្សាអនាម័យ ។ បន្ថែមពីនេះ មានភស្តុតាងដែលបានបង្ហាញពីកង្វះអនាម័យ ទឹកស្អាត សម្ភារលាងដៃ នៅក្នុងប្រទេស ដែលជាឧបសគ្គមួយរារាំងការចូលរៀនរបស់កុមារ និងសមត្ថភាពសិក្សា ជាពិសេសកុមារី ។

ស្រដៀងគ្នានេះដែរ មណ្ឌលសុខភាពនៅក្នុងប្រទេសកម្ពុជាជាច្រើន បានរាយការណ៍ថាមានបញ្ហាប្រឈមនៃកង្វះទឹកស្អាតប្រើប្រាស់ បរិក្ខារអនាម័យ និងយោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ មាន ៥០ភាគរយនៃមណ្ឌលសុខភាពប៉ុណ្ណោះដែលមានទឹកស្អាតប្រើប្រាស់ទៅតាមតម្រូវការ ។ ការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយរបស់ 20by2020 នេះគឺជាជំហានដំបូងក្នុងការផ្ដល់ក្ដីសង្ឃឹមថ្មីទៅដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៣រួមមាន ភូមិឆ្នុកទ្រូ ភូមិកំពង់ព្រះ និងភូមិសេះស្លាប់ ។
ជាផ្នែកនៃដំណាក់កាលទីមួយនៃគំនិតផ្ដួចផ្ដើមនេះ ការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះ រួមមានដំណោះស្រាយដល់ថាមពល សុខភាព ទឹក និងផ្នែកម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា អេស៊ីប ហ្សក់ដានី នេប៉ាល់ តង់សានី និងអ៊ូកង់ដា ។

20by2020 នឹងគ្រោងដាក់ចេញនូវដំណោះស្រាយបន្ថែមមុនដំណាច់ឆ្នាំ ២០២០ នេះ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ លើបញ្ហាជំងឺរាតត្បាតជាសកលកូវីដ ១៩ នេះ ។ ការដាក់ចេញនូវបច្ចេកវិទ្យាបន្ថែមក្នុងគម្រោងទឹកស្អាត និងគម្រោងថាមពល នៅប្រទេសបង់ក្លាដែស ម៉ាដាកាស្ការ កូស្តារីកា និងឥណ្ឌូនេស៊ី ។

អំពីពានរង្វាន់និរន្តរភាព Zayed (Zayed Sustainability Prize) ៖
បង្កើតឡើងដោយថ្នាក់ដឹកនាំរបស់ប្រទេសអារ៉ាប់រួមក្នុងឆ្នាំ ២០០៨ ក្នុងគោលបំណងផ្ដល់នូវការគោរពជូនចំពោះបិតាស្ថាបនិក Sheikh Zayed bin Sultan Al Nahyan។ ពានរង្វាន់និរន្តរភាព Zayed គឺជាពានរង្វាន់អ្នកអភិវឌ្ឍន៍សកលរបស់ប្រទេសអារ៉ាប់រួមមានទិសដៅក្នុងការរៀបចំឲ្យមាននិរន្តរភាពនិងការផ្ដល់ដំណោះស្រាយលើមនុស្សធម៍ដល់មនុស្សជុំវិញពិភពលោក។ ពានរង្វាន់និរន្តរភាព Zayed ធ្វើការគោរពជូននិងប្រគល់ពានរង្វាន់ទៅដល់បុគ្គលអ្នកអភិវឌ្ឍឆ្នើម និងអ្នកបង្កើតថ្មីដែលមានការប្ដេជ្ញាចិត្តក្នុងការជួយពន្លឿនដំណោះស្រាយនិរន្តភាពដែលមានឥទ្ធិពល ។

អស់រយៈពេលជាង ១២ឆ្នាំមកនេះ ពានរង្វាន់និរន្តរភាព Zayed ត្រូវបានប្រគល់ពានរង្វាន់សរុបជូនដល់អ្នកឈ្នះចំនួន ៨៦រូប ដោយអ្នកទាំងនេះមានឥទ្ធិពលដោយផ្ទាល់ឬដោយប្រយោលជាវិជ្ជមានទៅដល់ជីវិតមនុស្សជាង ៣៣៥លាននាក់ជុំវិញពិភពលោក ។ ពានរង្វាន់នេះផ្ដោតលើផ្នែកផ្សេងៗ ដូចជាទាក់ទិននឹង សុខភាព អាហារ ថាមពល ទឹក និងសាលាវិទ្យាល័យពិភពលោក ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://zayedsustainabilityprize.com/ឬចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមដូចជា Twitter, Facebook, Instagram, YouTube ៕ អត្ថបទសហការ

Football news:

Lewandowski on the cancellation Of the Golden ball 2020: Many people know that I had the best season. I'm glad everyone saw it
City had a row with Porto over a report on the website: the Portuguese attacked Pep and Fernandinho, and Silva was accused of racism
Jose Mourinho: I'm 57, very young. I will train for another 10-15 years
Davis is named the best player in Canada in 2020
Iker Casillas: Zidane is great. He has earned the right to coach Real Madrid
Gattuso on Napoli: Almost lost to AZ, although they could have reached the playoffs
Mikel Arteta: Arsenal in the Premier League are not as formidable in attack as in the Europa League