Cambodia

​គម្រោង​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី​ចាប់​បើក​លក់​ជា​ផ្លូវការ វីឡា​ម៉ូត​ថ្មី​សន្លាង​៥​ប្រភេទ​

ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រុម ហ៊ុន ជីប ម៉ុង លែ​ន កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា បានប្រកាស បើក លក់ ជា​ផ្លូវការ វីឡា ប្រណិត​៥​ប្រភេទ ដ៏​ថ្មី​សន្លាង ដែល​មិន ធ្លាប់ មាន ពី មុន មក នៅក្នុង​គម្រោង ហ្គ្រេ​ន ភ្នំពេញ​ស៊ី​ធី ពី ថ្ងៃទី ៣ ដល់​ថ្ងៃទី​៥ កក្កដា ២០២០ ជាមួយ នឹង ការ បញ្ចុះ តម្លៃ​រហូតដល់​៨​ភាគរយ​ក្នុង រយៈពេល បី​ថ្ងៃនេះ​។​ប្រភេទ វីឡា​ថ្មី ដែល ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី កំពុង ផ្តល់ ជូន អតិថិជន រួម មាន វីឡា ឃី​ង​,​វីឡា​ឃ្វី​ន​II,​វីឡា​ឃ្វី​ន​BII,​វីឡា​ភ្លោះ​II​និង​វីឡា​កូនកាត់​ASII​ដែលជា​ស្ថាបត្យកម្ម​ដ៏​ថ្មី​សន្លាង​ប្រណិត​ថ្លៃថ្នូ​មិន​ធ្លាប់ មាន ក្នុង ទីផ្សារ​ឡើយ​។​

​អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែ​ន លោក ឧកញ៉ា លាង ហួង (​ហេន​រី​) មានប្រសាសន៍ថា​៖ គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នេះ​មាន​លក្ខណៈពិសេស​ពីរ​យ៉ាង​។ ទីមួយ ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី មាន Central Park ដែល ជា​សួន​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា ដែល មាន ដើម ឈើ ជា ច្រើន ផ្ដល់​ម្លប់​ត្រឈឹងត្រឈៃ វាល ស្មៅ ដ៏ ស្រស់ ត្រ កាល កន្លែង ហាត់ ប្រាណ និង​កន្លែង សំរាប់​កុមារ ។

ទី​ពីរ រចនាបទ​នៃ​វីឡា គឺ មានមុខ​ងារ ផ្សារ ភ្ជាប់ ទំនាក់ទំនង រវាង សមាជិក គ្រួសារ សមាជិកគ្រួសារ​និង​សហគមន៍​និង​សមាជិក គ្រួសារ និង ធម្មជាតិ​។​
​លោក ឧកញ៉ា បញ្ជាក់បន្ថែម ថា​៖ «​លោក អ្នក​អាច​ចាប់ ផ្ដើម កសាង គ្រួសារ ដ៏ ឧ​ត្តុ​ង្គ ឧ​ត្ត​ម នៅ ក្នុង គម្រោង ដ៏ ល្អ ឥត ខ្ចោះ នេះ ដែល ជា កន្លែង ផ្ដល់ ឲ្យ សមាជិក គ្រួសារ របស់ លោក អ្នក រីក ចម្រើន លូត លាស់ ប្រកប ដោយ សុភមង្គល​។ គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នៃ ជីប ម៉ុង លែ​ន ផ្ដល់ ជូន លោក អ្នក មិន ត្រឹមតែ ទីលំនៅ តែ ជា ផ្ទះ ដ៏ កក់ ក្តៅ​»​។​

​គួរ បញ្ជាក់ ថា ក្រោយ ទទួល បាន សិទ្ធិ គ្រប់ គ្រង ទាំង ស្រុង កាល ពី ចុងឆ្នាំ​២០១៩ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន ធ្វើ ការ ផ្លាស់ ប្តូរ មុខ មាត់ ថ្មី របស់ ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ដោយ បង្កើត​ឧទ្យាន Central Park ដ៏​ធំ អភិវឌ្ឍ បន្ថែម ហេ​ដ្ឋា រចនា សម្ព័ន្ធ ថ្មី និង ធ្វើ ឱ្យវាល ស្មៅ កូន ហ្គោល កាន់ តែ បៃ តង ជាង មុន​។​

អតិ​ថ​ជន​ដែល ចាប់ អារម្មណ៍ ប្រភេទ វីឡា​ថ្មី ទាំង នេះ អាច អញ្ជើញ មក កាន់ កម្មវិធី បើក លក់ ជា ផ្លូវ កា រ ចាប់ ពីថ្ងៃ ទី ៣​ដល់ ៥ កក្កដា​២០២០ នៅ គម្រោង​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី​ផ្ទាល់​ដែលមាន​ទី តាំង នៅតាម​បណ្តោយ​ផ្លូវភ្លោះ​ជាប់​ហ្គ្រេ​ន ភ្នំពេញ ហ្គោល ក្លិប​។ សម្រាប់ ព័ត៌មាន បន្ថែម សូម ទាក់ទង មក កាន់ ០៦១ ៩៩៧ ៨៨៨៕S/​

Football news:

Dybala became the MVP of Serie A-2019/20, Immobile-the best forward
Real Madrid: Casillas will always be a Real Madrid player. The best goalkeeper in the history of Spain
In Spain, complete chaos: Espanyol refuses to fly out of La Liga, Depor and all the others - from Segunda
Ferran Torres passed a medical before transferring to Manchester City and signed a contract until 2025 (Fabrizio Romano)
Emmanuel Adebayor: Mourinho is the best coach in the history of football
Casillas announced his retirement
De Gea has found a double-the coach of Scottish Ross County. In his team, 19% of the players are called Ross – even all the goalkeepers