Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោង​សង់វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ផ្តើម​សម្រេចបាន​ជាង​១០​ភាគរយ​ហើយ​

Views: 2

ដោយ​: សុ​ផានី​តា / កោះកុង​: គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង គឺ​ផ្តើម​សម្រេចបាន​ប្រមាណ​១០​ទៅ​១៥​ភាគរយ​ហើយ ដោ​យាមា​ន​ទំហំ​វិនិយោគ​ជា​ថវិកា​៣៨​លាន​ដុល្លារ គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៦​ខាងមុខ​។​

​លោក ប៉ិច ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង ប្រាប់​នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​នេះ​ថា ដំណើរ​ចុះ​ត្រួតពិនិត្យ​ការស្ថាបនា​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ដែលមាន​អនុភាព​១៥០​មេ​ហ្គា​វ៉ា​ត់ ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង កាលពី​ថ្ងៃទី​១៦ សីហា ឃើញថា​គម្រោង​ផ្តើម​អនុវត្ត​ជា​បណ្តើរៗ​ហើយ​នូវ​ការ​ឈូសឆាយ និង​ចាក់​ផ្លូវ​បេតុង​សម្រាប់​ផ្លូវ​ចូល​ឆ្ពោះទៅកាន់​ទីតាំង​គម្រោង​។​

​បើតាម​លោក ប៉ិច ស៊ី​យ៉ុ​ន គម្រោង​ផ្គត់ផ្គង់​ថាមពល​នៅ​កម្ពុជា​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ជាបឋម​អាច​សម្រេចបាន​ពី​១០​ទៅ​១៥​ភាគរយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៦​ខាងមុខ បម្រើ​ដល់​ការចែក​ចាយ​ប​ញ្ចូ​ន​ថាមពល​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រ​ទស​កម្ពុជា បំពេញ​តាម​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។ វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ជា​គម្រោង​មួយ​ដែលមាន​សក្ដានុពល​វា​រី​អគ្គិសនី ប្រើ​ប្រភពទឹក​របស់​ស្ទឹង​២​គឺ​ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់​២ កាត់​ស្ទឹង​ទាំង​២ បង្កើតជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក ដោយ​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

​ប្រភពទឹក​ដែល​ត​ភ្ជាប់​គ្នា​នេះ គ្រោង​ទម្លាក់​យកមក​ផលិត​ថាមពល​អគ្គិសនី​នៅ​អគារ​ថាមពល​ដែលមាន​អានុភាព​សរុប ១៥០​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ចម្ងាយ ១៣​គីឡូម៉ែត្រ ក្រោម​ទំនប់​ទឹកស្ទឹង​កែប​តាម​បំពង់​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

​គម្រោង​នេះដែរ នឹងត្រូវ​ធ្វើឡើង​ក្រោមរូបភាព​ជា​គម្រោង​វិនិយោគ សាងសង់​-​ដំណើរការ​-​ផ្ទេរ (Build-Operation-Transfer) ក្នុង​ទំហំ​វិនិយោគ​សរុប​ចំនួន ៣៨៩ ៤១៤ ០០៤ ដុល្លារ​អាម៉េរិក​។ គម្រោង​នេះ​ផ្ដល់​សម្បទាន​រយៈពេល ៣៩​ឆ្នាំ ក្នុងនោះ​៤​ឆ្នាំ​សម្រាប់​ការសាងសង់ និង​៣៥​ឆ្នាំ​សម្រាប់​ការធ្វើ​អាជីវកម្ម​។ បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ​លក់​ឱ្យ​អគ្គិសនី​កម្ពុជា​គឺជា​មធ្យម ៥២៧​លាន​គីឡូវ៉ាត់ម៉ោង ហើយ​លក់​ក្នុងតម្លៃ ៧,៩២​សេន​អាម៉េរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​៕​

Post navigation