Cambodia

គម្រោង​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ នឹង​ជួយ​លើកស្ទួយ​វិស័យ ទេសចរណ៍ នៅ​បាត់ដំបង​

​ដោយៈ សុផល / ភ្នំពេញៈ លោក ណេ​ប សាមុត អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត និង​ជា​អគ្គនាយក គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នា​រសៀល​ម្សិលមិញ បានប្រគល់​ប្លង់​ស្ថាបត្យកម្ម វិថី​លក់​ម្ហូបអាហារ ដល់​រដ្ឋបាល​ខេត្តបាត់ដំបង​។ គម្រោង​នេះ មានការ​គិតគូរ លើ​ផ្នែក​លក្ខខណ្ឌ​ទីតាំង និង​សេវាកម្ម ស្របតាម​ស្តង់ដា “​វិថី​លក់​ម្ហូបអាហារ របស់​ក្រសួងទេសចរណ៍​”​។​

​សូមបញ្ជាក់ថា ប្លង់​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ គឺជា​ស្ថាបត្យកម្ម ក្រោម​ការប្រកួតប្រជែង ប្លង់​ស្ថាបត្យកម្ម “​វិថី​លក់​ម្ហូបអាហារ ខេត្តបាត់ដំបង​” កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ ដែល​រៀបចំឡើង ដោយ​នាយកដ្ឋាន វាយតម្លៃ​ទីក្រុង​ស្អាត និង​នាយកដ្ឋាន​សណ្ឋាគារ និង​ម្ហូបអាហារ ដោយមាន​ឈ្មោះថា “​វិថី​លក់​ម្ហូបអាហារ ដងស្ទឹង​សង្កែ​” មាន​ទំហំ ៦.០៦៥ m2 (២៨៨m x ២៣m), តូប​លក់​ម្ហូបអាហារ (Street food) ចំនួន ៤២​តូប​, និង​មាន​ជា​ប្រភេទ (​តូប​អាហារ​ក្នុងស្រុក ឬ​អាហារ​តាម​តំបន់ និង​ហា​ឡា​ល​, តូប​អាហារ​ចម្អិន​លឿន​, តូប​បង្អែម និង​តូប​ភេ​ស្ជ​ជៈ​)​។​

“​វិថី​លក់​ម្ហូបអាហារ ដងស្ទឹង​សង្កែ​” នេះ ជាការ​អនុវត្ត​វិធានការ ដើម្បី​ស្តារ និង​លើកស្ទួយ វិស័យ​ទេសចរណ៍ ក្នុង​និង​ក្រោយ​វិបត្តិ ជំងឺឆ្លង​កូ​វីដ​-១៩ ពីព្រោះថា ក្រុង​បាត់ដំបង ជាស​ក្កា​នុព​ល នៃ​ការអភិវឌ្ឍ​គោលដៅ ទេសចរណ៍ (Secondary City) និង​ពង្រឹង​បេក្ខភាព ខេត្តបាត់ដំបង ឆ្ពោះទៅ​ការប្រឡងប្រណាំង ទីក្រុង​ស្អាត​លើក​ទី ៣ ជាពិសេស​បង្កើន​ភាព​ទាក់ទាញ ភ្ញៀវទេសចរ នៅ​ខេត្តបាត់ដំបង ពិសេស​ផ្នែក​ទេសចរណ៍ ម្ហូបអាហារ (Gastronomy Tourism)៕/V​

Football news:

Conte on 2-1 with Milan: Before the winning goal, the result was unfair. Their goalkeeper is the best player of the match
Mikel Arteta: Arsenal did everything right, but they lost. Wins give confidence
Nicolo Barella: We proved that we are stronger than Milan
Go do your voodoo shit, you little ass. Ibrahimovic-Lukaku during the Cup match
Pioli on the defeat by Inter: The only difference was the relegation. There could be any result in equal teams
UEFA has no plans to abandon the Euro in 12 cities. Other options are undesirable
Eriksen scored for Inter for the first time in almost six months - Milan in the Cup in the 97th minute from a free kick