Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានលទ្ធផល ១៩ភាគរយ

Views: 5

ដោយៈសុផល/កំពត៖ ក្រុមការងារនៃអង្គភាពអនុវត្តគម្រោងរបស់​​ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) បានអញ្ជើញចុះ​ត្រួតពិនិត្យ​បច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ នៃគម្រោងពង្រីក និងលើកក​ម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក។

ការចុះពិនិត្យនេះ មានការចូលរួមពី លោក ទេស តារារ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសមាជិក PIU លោក ប៉ាល់ ទិត្យវិរៈ សមាជិក PIU ព្រមទាំងសមាជិកផ្សេងៗទៀត អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ផងដែរ។

ការចុះពិនិត្យនាឱកាសនេះ អនុវត្តស្របតាមទិសដៅដែលក្រុមការងារ​បានរៀបចំឡើង ក្នុងការពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាព​ក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួម​របស់ប្រជាពលរដ្ឋ។

ប្រភពក្រសួងសាធារណការ បានឱ្យដឹងថា​គិតចាប់ពីបើកការដ្ឋាន​កាល​ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បច្ចុប្បន្នគម្រោងនេះ សម្រេចលទ្ធផល​សាងសង់បានប្រមាណ ១៩ភាគរយ ហើយ គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ៕សរន / N

Post navigation