Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសាងសង់ផ្លូវបេតុងលើទំនប់អាងត្រពាំងថ្មរួចរាល់ជាស្ថាពរហើយ

Views: 1

ដោយៈប.ខុន/ភ្នំពេញៈ ការសាងសង់ផ្លូវបេតុងឆ្អឹងដែកលើខ្នងទំនប់អាងត្រពាំងថ្ម ដោយក្រសួងធនធានទឹកនិងឧតុនិយមប្រវែង១៧.៤៦០ម៉ែត្រទទឹង៦ម៉ែត្រកម្រាស់០,២០ម៉ែត្រគិតមកដល់ថ្ងៃទី២០ខែមីនារួចរាល់ជាស្ថាពរហើយ ឯកំណាត់ផ្លូវនេះត្រូវធ្វើបន្តដោយក្រសួងអភិវឌ្ឍន៍ជន បទដែលត្រូវចាក់កៅស៊ូក៏កំពុងតែចាប់ផ្តើមធ្វើដែរ។


លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២០ខែមីនា២០២៣ថាគម្រោងសាងសង់ផ្លូវបេតុងឆ្អឹងដែកលើខ្នងទំនប់អាងត្រពាំងថ្មបានរួចរាល់ជាស្ថាពរហើយនៅត្រឹមថ្ងៃទី២០ខែមីនាឆ្នាំ២០២៣នេះលើប្រវែង១៧.៤៦០ម៉ែត្រទទឹង៦និងកម្រាស់០,២០ម៉ែត្រ។
លោកប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថា ការសាងសង់ផ្លូវបេតុងឆ្អឹងដែកលើទំនប់អាងត្រពាំងថ្មកម្រាស់ពីរតឹកនេះ ដំបូងឡើយគ្រោងចាក់បេតុងលើប្រវែងផ្លូវ២១គីឡូម៉ែត្រតែបានបន្ថយមកនៅត្រឹម១៧.៤៦០ម៉ែត្រវិញ ដោយសារវាជាន់លើគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលត្រូវសាងសង់បន្តដោយចាក់កៅស៊ូ ដែលនៅពេលនេះគេកំពុងតែចាប់ផ្តើមធ្វើការសាងសង់ឡើងដែរ។
គម្រោងសាងសង់ផ្លូវបេតុងដោយក្រសួងធនធានទឹកនិងឧតុនិយមនៅលើខ្នងទំនប់អាងទឹកត្រពាំងថ្មនេះ កើតមានឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអ្នករស់នៅនិងប្រើប្រាស់ផ្លូវនេះផ្ទាល់ បានស្នើសុំសម្តេចតេជោ នៅក្នុងឱកាសសម្តេចអញ្ជើញចូលរួមក្នុងកម្មវិធី ទិវាមច្ឆាជាតិ នៅអាងត្រពាំងថ្មកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅរួចមក។ គម្រោងខាងលើនេះ តាមពិតត្រូវចាក់កៅស៊ូ តាំងពីឆ្នាំ២០១៣មកម្ល៉េះ តែដោយសារមាន ការប្រទាញប្រទង់គ្នា ជាមួយនឹងស្ថាប័នជំនាញផ្សេងទៀត ទើបធ្វើឱ្យការសាងសង់ផ្លូវនេះខកខានរហូតដល់ពេលសព្វថ្ងៃ៕ P / N

Post navigation