Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ប្រជុំពង្រឹងការងារ គ្រប់ផ្នែកឡើងវិញ

Views: 20

ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្ត ពោធិ៍សាត់ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា អមសាលាដំបូង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៧ អធិការនគរបាល មេឃុំ ប៉ុស្ដិ៍រដ្ឋបាល និងមន្រ្ដីពាក់ព័ន្ធ មួយចំនួនទៀត

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត គឺដើម្បីណែនាំ និងពង្រឹងការងារតាមមន្ទីរអង្គភាព ក្រុងស្រុក ការអនុវត្តច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល ពិភាក្សាលើបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការឃោសនា ការបោះឆ្នោតនា ពេលខាងមុខ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងកិច្ចការសំខាន់ ផ្សេងៗ មួយចំនួនទៀត

អភិបាលខេត្ត បានកោតសរសើរ ដល់គណៈបញ្ជាការឯកភាពក្រុង ស្រុកទាំង ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ពិសេសបានទប់ស្កាត់នូវ អំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងករណីចោរកម្ម បទល្មើសព្រៃឈើ បទល្មើសនេសាទ និងករណីក្មេងទំនើង កាប់ចាក់គ្នាជាដើម

លោកអភិបាលខេត្ត សូមឲ្យគណៈបញ្ជាការក្រុងស្រុកទាំង៧ បន្ដណែនាំដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនចូលរួមអនុវត្តគោលនយោបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់ឲ្យបានដាច់ខាត ការកាប់បំផ្លាញព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋ ការសង់សំណង់អនាធិបតេយ្យថ្មីៗ បន្ថែមទៀត នៅតាមមាត់ស្ទឹង តាមខ្នងប្រឡាយ និងត្រូវសម្អាតអនាម័យបរិស្ថានឲ្យបានស្អាតជានិច្ច។

មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ត្រូវរងអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ចៀសវាងមានការថ្នាំងថ្នាក់ ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលកើត ចេញពីអំពើពុករលួយ ឬបក្ខពួកនិយម។ បន្តបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ការងារអតីតយុទ្ធជន ការគ្រប់គ្រងគ្រោះមហន្តរាយ ហើយរបាយការណ៍ ត្រូវធ្វើឲ្យបានមុនម៉ោង១៩ ដើម្បីរាយការណ៍បន្ត ទៅថ្នាក់លើ។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីជំនាញ ត្រូវត្រួតពិនិត្យអាជីវកម្មបូមខ្សាច់ និងការដឹកជញ្ជូនខ្សាច់ គ្រប់គោលដៅទាំងអស់ បើមានការអន្តរាគមន៍ ត្រូវរាយការណ៍ មកខេត្តជាបន្ទាន់។ យើងត្រូវរួមគ្នា ធ្វើឲ្យខេត្តពោធិ៍សាត់ ទទួលជោគជ័យ មានការរីកចម្រើន និងមានសោភ័ណភាព ស្រស់បំព្រងគ្រប់ទីកន្លែង ដើម្បីទទួលបាន ការគាំទ្រ ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងប្រមុខរាជរដ្ឋាភិបាលរបស់យើង៕/V-PC

Post navigation