Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណៈប្រតិភូ​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​ស្ថិត​នៅ​តួ​ក​គី​សម្រាប់​កិច្ច​ពិភាក្សា​របស់​អង្គការ​ណា​តូ​

Views: 14

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​គណៈប្រតិភូ​មកពី​ប្រទេស​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​នៅ​ថ្ងៃ​ពុធ​នេះ​គ្រោង​ជួប​ពិភាក្សា​នៅ​ទីក្រុង​អង់កា​រ៉ា​ជាមួយ​មន្ត្រីជាន់ខ្ពស់​តួ​ក​គី​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​​ដើម្បី​ជម្នះ​លើ​ការជំទាស់​របស់​តួ​ក​គី​ចំពោះ​ការប្រឹងប្រែង​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ដើម្បី​ចូលរួម​ជាមួយ​សម្ពន្ធភាព​ណា​តូ​។​

​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​បាន​ដាក់សំណើ​ជា​លាយលក្ខណ៍អក្សរ​របស់​ពួកគេ​ដើម្បី​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​កាលពី​សប្តាហ៍​មុន​ក្នុង​ចំណាត់ការ​មួយ​ដែល​កត់សម្គាល់​ផលប៉ះពាល់​ភូមិសាស្ត្រ​នយោបាយ​​ដ៏​ធំ​បំផុត​មួយ​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន និង​ដែល​អាច​គូរវាស​ឡើងវិញ​នូវ​ផែនទី​សន្តិសុខ​របស់​អឺរ៉ុប​។​

​តួ​ក​គី​បាន​និយាយថា ខ្លួន​ជំទាស់​នឹង​សមាជិកភាព​របស់​ប្រទេស​តំបន់ន័​រ​ឌី​ក (Nordic)​ទាំង​ពីរ​នៅក្នុង​សម្ពន្ធភាព​យោធា​នេះ​ដោយ​លើកឡើង​អំពី​កង្វល់​សន្តិសុខ​ជាមួយ​ប្រទេស​ស៊ុយអែត​និង​ការ​​គាំទ្រ​ក្នុង​កម្រិត​តិចតួច​របស់​ហ្វាំង​ឡ​ង់​ចំពោះ​គណបក្ស​ពលករ​ឃឺ​ដ ឬ PKK និង​អង្គភាព​ផ្សេង​ទៀត​ដែល​តួ​ក​គី​ចាត់ទុក​ជា​ការគំរាមកំហែង​សន្តិសុខ​។ ​តួ​ក​គី​ក៏បាន​ចោទប្រកាន់​ប្រទេស​ទាំងពីរ​ថា​បានដាក់​កំហិត​លើ​ការនាំចេញ​អាវុធ​លើ​តួ​ក​គី និង​បដិសេធ​មិន​ធ្វើ​បត្យាប័ន​ជនសង្ស័យ “​ភេរ​វករ​” ផងដែរ​។​

​ការជំទាស់​របស់​តួ​ក​គី​បាន​បង្អាក់​ក្តីសង្ឃឹម​របស់​ទីក្រុង​ស្តុក​ខូម (Stockholm) និង​ទីក្រុង​ហែល​ស៊ីន​គី (Helsinki) សម្រាប់​សមាជិកភាពរ​ហ័ស​របស់​ពួកគេ​ក្នុង​អង្គការ​ណា​តូ​ចំពេល​មានការ​​ឈ្លានពាន​របស់​រុស្ស៊ី​មកលើ​អ៊ុ​យក្រែន ហើយ​ធ្វើឱ្យ​ភាព​គួរឱ្យ​ជឿ​ទុកចិត្ត​នៃ​សម្ពន្ធភាព​ឆ្លង​អា​ត្លង់​ទិក (​ណា​តូ​) ស្ថិត​ក្នុង​គ្រោះថ្នាក់​។ សមាជិក​ណា​តូ​ទាំង​៣០​លើកលែង​តែ​តួ​ក​គី​បាន​យល់ព្រម​ទទួលយក​​សមាជិក​ថ្មី​៕

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក ជែន ស្តូល​ធិន​បឺក (​កណ្តាល​) ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំង​ឡ​ង់​លោក ផេក​កា ហា​វី​ស្តូ (Pekka Haavisto) (​ឆ្វេង​) និង​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត អាន លីន​ដេ (​ស្តាំ​) នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ណា​តូ​ក្នុង​ទីក្រុង​ព្រុច​សែល​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មករា ឆ្នាំ​២០២២

Post navigation