Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណបក្ស​លម្អៀង​ខាង​យោធា​របស់​ថៃ​ឡង់សេ​ខ្លួនឯង​ជា​អ្នកថែរក្សា​សន្តិភាព​នៅ​មុន​ការបោះឆ្នោត​ទូទៅ​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ឧបនាយករដ្ឋមន្ដ្រី ប្រា​វីត វង់​ស៊ូ​វ៉ាន់ (Prawit Wongsuwan) កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​នាពេល​ថ្មីៗ​នេះ ដោយ​ស្លៀកពាក់​ខោ​ខូវបយ ស្បែកជើង​ប៉ា​តា និង​សម្លៀក​បំពាក់​ទាន់សម័យ​។​

​កាលពីដើម​ខែ​មីនា បុរស​វ័យ ៧៧ ឆ្នាំ​រូប​នេះ​បាន​ពាក់អាវ​ក្រៅ​ដែល​មាន​រូប​នាគ​ពណ៌​ផ្កាឈូក​និង​ខ្លា​ពណ៌​ទឹកក្រូច ដែល​រចនា​ដោយ​ស្លាក​យីហោ​ថៃ Issue ខណៈ​ដើរលេង​តាម​ដងផ្លូវ​។​

​មុន​នោះ គាត់​ក៏​បាន​បង្អួត​នូវ​ឈុត​ទាន់សម័យ​របស់គាត់​ផងដែរ ដោយ​ពាក់អាវ​ក្រៅ Gucci ពណ៌​បៃតង ហើយ​ក្នុងឱកាស​មួយ​ផ្សេង​ទៀត​បាន​ពាក់អាវ​យឺត​កីឡា​ដៃ​វែង​មាន​ចំនួន​កំណត់​ពណ៌​ទឹក​​ក្រូច​និង​ពណ៌​ស្វាយ​ម៉ាក Hugo Boss​។​

​ក្រៅ​ពី​ការ​ស្លៀកពាក់​ឈុត​ថ្លៃៗ អតីត​មេទ័ព​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​យោធា​មុនៗ​រូបនេះ ក៏​កំពុង​ឡង់សេ​ខ្លួនឯង​ថា​ជា​អ្នកបង្កើត​សន្តិភាព​នយោបាយ​ផងដែរ​។​

​ក្នុង​ការរក្សា​អំណាច​របស់​ខ្លួន គណបក្ស​ផា​ឡាង​ប្រា​ឆា​រ៉ាត់ (Palang Pracharath Party ឬ PPRP) ជា​បក្ស​កាន់​អំណាច ដែល​លោក​ដឹកនាំ ក៏​កំពុង​តាំងខ្លួន​ជា​គណបក្ស​មួយ​ដែល​កំពុង​​ស្វែងរក​ការផ្សះផ្សា​ជាតិ​ផង​ដែរ ដោយ​សម្លឹង​កសាង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​បញ្ចប់​នយោបាយ​បែកបាក់​ជាច្រើន​ទសវត្សរ៍​នៅក្នុង​ប្រទេស​ថៃ​។​

​លោក​បាន​និយាយ​ក្នុង​ការប្រមូលផ្តុំ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​បាងកក​យ៉ាង​ដូច្នេះ​ថា “​គណបក្ស PPRP នឹង​នាំមក​នូវ​សេចក្តីស្រឡាញ់​និង​ឯកភាព​ជាតិ​។ វា​ដល់​ពេល​យើង​ត្រូវ​ឈប់​ឈ្លោះ​គ្នា​ទៀតហើយ​។ យើង​ជា​ប្រជាជន​ថៃ ត្រូវតែ​រួមដៃគ្នា ដូច្នេះ​ទើប​ប្រទេស​អាចឈាន​ទៅ​មុខ​ដើម្បី​សុភមង្គល​របស់​អ្នក​រាល់គ្នា​”​។​

​ក្នុង​ឆ្នាំ ២០១៤ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ឡើង​កាន់​អំណាច​បន្ទាប់ពី​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត់​។ ការបោះឆ្នោត​សកល​ឆ្នាំ ២០១៩ បានឃើញ​ការលេចឡើង​នៃ​បក្ស PPRP ដែល​បាន​ជួយ​លោក​ប្រា​យុទ្ធ​ត្រឡប់មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ស៊ីវិល​វិញ នៅពេល​ដែល​បក្ស​នេះ​បានតែងតាំង​គាត់​ឱ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​៕

ឧបនាយករដ្ឋមន្ដ្រី ប្រា​វីត វង់​ស៊ូ​វ៉ាន់ ស្លៀកពាក់​ឈុត​ឆើតៗ​ពី​ម៉ាក​យីហោ​ល្បីៗ​

Post navigation