Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណបក្សធម្មាធិបតេយ្យ ៖ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ​បដិសេធបណ្តឹង​គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវ នៅ​លើ​ផ្លូវច្បាប់

Views: 10

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ ថ្លែងប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែឧសភា នេះថាៈ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងតវ៉ារបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវ នៅលើផ្លូវច្បាប់។ គណបក្ស ធម្មាធិបតេយ្យ សួមគាំទ្រទាំងស្រុង ចំពោះការសម្រេចនេះ។

លោកស្រី បានបញ្ជាក់ថាៈ ច្បាប់សម្រាប់បង្កើតគណបក្ស គឺជារឿងសំខាន់ណាស់ សម្រាប់អាយុជីវិត របស់គណបក្សនិមួយៗ ហើយគណបក្សមួយ ថែរក្សាមិនបាន នៃច្បាប់ដើម គឺជារឿងខុសឆ្គងធ្ងន់ណាស់ ហើយគណបក្សនោះ នឹងក្លាយទៅជា​ គណបក្សខុសច្បាប់។ ដូច្នេះការសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ គឺជារឿងត្រឹមត្រូវ និងមិនលំអៀងទៀតផង។ គណបក្សធម្មាធិបតេយ្យ បានបង្កើតឡើង តាំងពីឆ្នាំ១៩៩៨ ផងដែរ ហើយស្នាក់ការគណបក្ស របស់លោកស្រី កាលនោះ ក៏មានបញ្ហាផងដែរ ដោយសារគេបិទទ្វារ ប៉ុន្តែលោកស្រី បានយកច្បាប់ដើមនោះ តាមជាប់នឹងខ្លួន និងរក្សាបានច្បាប់ដើម រហូតមកដល់សព្វថ្ងៃនេះ។ គណបក្សភ្លើងទៀន កើតចេញពី គណបក្សសម រង្ស៊ី ឆ្នាំ១៩៩៨ ដែរ ហើយក្រោយមក ដូរទៅជាគណបក្សភ្លើងទៀន យ៉ាងណាមិញ លោកស្រី អត់យល់ថា មួលហេតុអ្វី ដែលគេធ្វើឲ្យបាត់។ រីឯគណបក្ស មហាសាមគ្គីជាតិខ្មែរ ក៏មិនគួរបានឯកសារនឹងដែរ ព្រោះគណបក្សនេះ ទើបតែបង្កើត​ឡើងថ្មីទេ រឿងអីដែលបាត់ច្បាប់ដើម វាមិនសមហេតុផល។

ប្រធានគណបក្សធម្មាធិបតេយ្យ បានបញ្ជាក់ថាៈ “ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធលើ បណ្តឹងរបស់ គណបក្សទាំងពីរនេះ គឺជារឿងត្រឹមត្រូវបំផុត។ ហើយជាគំរូសម្រាប់ គណបក្សនានា ត្រូវប្រយ័ត្នប្រយែង ក្នុងការរក្សាច្បាប់ទម្លាប់របស់ខ្លួនផង។ ហើយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺយើងមាន ១៨ គណបក្ស ចូលរួមប្រកួតប្រជែង គឺវាគ្រប់គ្រាន់ទៅហើយ អត់មានចាំបាច់ទាល់តែមាន គណបក្សនេះ បានអាចទៅរួច អត់គណបក្សនោះ អាចទៅរួច ។ គាត់មើលស្រាល ច្បាប់ហ្នឹងហើយ បានជាមិនរក្សាទុកឯកសារគតិយុត្តិគណបក្សខ្លួនឯង។ សូម្បីឯកសារ គតិយុត្តិខ្លួនឯង រក្សាមិនបានផង ហើយបើឡើងដឹកនាំប្រទេស រលាយប្រទេស បាត់ហើយ”៕/V/R

Post navigation