Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណបក្សខ្មែររួបរួមជាតិ រៀបចំកម្មវិធីកិច្ចពិភាក្សាដេញដោលមតិ ស្តីពី “គោលនយោបាយរបស់គណបក្សរួបរួមជាតិ”

Views: 9

ដោយ: មុនីរ័ត្ន / ភ្នំពេញ: គណបក្សខ្មែររួបរួមជាតិ បានរៀបចំកម្មវិធីកិច្ចពិភាក្សាដេញដោល មតិ ស្តីពី “គោលនយោ បាយរបស់គណបក្សរួបរួមជាតិ” ដែលជាលើកដំបូង ក្នុងប្រវត្តិ គណបក្សប្រជាធិបតេយ្យនៅកម្ពុជា ដែលមានការរៀបចំ កម្មវិធីនេះឡើង ហេីយមាន បេក្ខជនតំណាង មកពីមណ្ឌលខេត្តទាំង១២ លើបេក្ខភាពទាំង២៥ រាជធានី-ខេត្ត ទូទាំងប្រទេស ចូលរួមជាវាគ្មិន។

កិច្ចពិភាក្សាដេញដោលមតិនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាព លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។

ការពង្រឹងសមត្ថភាព និងការបើកលម្ហប្រជាធិបតេយ្យផ្ទៃក្នុង គឺជាគោលបំណង និងជាជំហានដំបូង ដែលគណបក្សខ្មែររួបរួមជាតិ នឹងយកទៅអនុវត្តក្នុងគោលដៅ នៃការបើកលម្ហប្រជាធិបតេយ្យ នៅកម្ពុជា។

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថាៈ ថ្ងៃនេះ ជាឱកាសដ៏វិសេសវិសាល ដែលគណបក្សខ្មែររួបរួមជាតិ បានផ្តួចផ្តើមជាលើកដំបូង ក្នុងប្រវត្តិគណបក្សប្រជា ធិបតេយ្យ នៅកម្ពុជា ឱ្យមានកម្មវិធីកិច្ចពិភាក្សាដេញដោលមតិ ស្តីពី “គោលនយោបាយ របស់ គណបក្សខ្មែររួបរួមជាតិ” ហើយមានបេក្ខជន តំណាងពីមណ្ឌលខេត្ត ទាំង១២ ជាវាគ្មិន លើបេក្ខភាពទាំង ២៥ រាជធានី-ខេត្ត ទូទាំងប្រទេស ដែលគណបក្សខ្មែររួបរួមជាតិ បានចុះបញ្ជីចូលប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោកបានបន្តថាៈ ដើម្បីសម្រេចគោលបំណងរួម របស់យើងបាន គឺការពង្រឹងសមត្ថភាព ការរៀបចំយុវជន ស្ត្រីបន្តវេន គឺជាការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ ដោយយើង ត្រូវបើកឱកាស បង្ហាញឥរិយាបទ ការលះបង់ធ្វើជាគំរូ។ ក្នុងនាមជាអ្នកដឹកនាំ ត្រូវចូលរួម ទាំងអស់គ្នា ដោយភាពក្លាហាន មោះមុត ស្មោះត្រង់ ក្នុងការបង្កើតប៉ូលនយោបាយ ប្រជាធិបតេយ្យ សេរីកណ្តាលនិយម គឺបើកចិត្តទូលាយជំរុញ លើកទឹកចិត្តឱ្យ យុវជន- យុវនារី ស្រ្តី បានចូលរួមក្នុងនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រៀមលក្ខណៈបន្តវេន។ នៅមានការងារសំខាន់ៗជាច្រើនទៀត ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ គណបក្សខ្មែររួបរួមជាតិ ត្រូវពិភាក្សា រៀបចំ និងកសាងពង្រឹងកម្លាំងរចនាសម្ព័ន្ធមូលដ្ឋាន ពង្រឹងសមត្ថភាព គោលជំហរ និងស្មារតីជាតិនិយម ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ជាចម្បង។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថាៈ គោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព គោរពសិទ្ធិមនុស្ស ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការកសាងសង្គមជឿន លឿន ស៊ីវិល័យថ្លៃថ្នូរមួយ យុត្តិធម៌សង្គម មានការអភិវឌ្ឍន៍ រីកចម្រើនប្រកបដោយចីរភាព នោះគឺជា «គោលបំណងរួមរបស់យើង គណបក្សខ្មែររួបរួមជាតិ»៕/V/R

Post navigation