Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណបក្សកុម្មុយនិស្តចិន បណ្តុះបណ្តាលក្រុមយុវជន និងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈវិដេអូខនហ្វើរិន

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថាៈ គណបក្សកុម្មុយនិស្តចិន បានបណ្តុះបណ្តាលក្រុមយុវជន និងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈវិដេអូ ខនហ្វើរិន ពីទីក្រុងប៉េកាំង ប្រទេសចិន រយៈពេល ២ថ្ងៃ ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២២ ។

វគ្គបណ្តុះបណ្តាលក្រុមយុវជន និងមន្ត្រីនៃគណបក្សហ៊្វុនស៊ិនប៉ិច រយៈពេល ២ថ្ងៃនេះ បានត្រូវបិទបញ្ចប់ នៅថ្ងៃទី១១ ខែសីហានេះ ។ វគ្គនេះដែលបានរៀបចំឡើង ដោយគណបក្សកុម្មុយនិស្តចិននេះ បានផ្ដោតលើប្រធានបទសំខាន់ៗ ចំនួន ៣ មានដូចជាៈ ១.គោលនយោបាយសកល ២.ការកសាងបក្ស ៣. អភិបាលកិច្ចល្អ។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបន្តថា សិក្ខាកាមទាំងមូល បានរៀនសូត្រ និងសិក្សាស្វែងយល់ អំពីទ្រីស្តី គោលនយោបាយ ការកសាងធនធានយុវជន និងគៀងគរការគាំទ្រពីសមាជិកនៅមូលដ្ឋាន មហាជនទូទៅ ជាពិសេសបានយល់យ៉ាងច្បាស់ អំពី អភិបាលកិច្ចល្អ ហើយបានសិក្សាពីទ្រឹស្តី នៃការកសាងបក្ស និងទ្រឹស្តីមួយចំនួន ទាក់ទង ការគៀងគរយុវជន នៅតាមមូលដ្ឋាន ក៏ដូចជានៅសាកលវិទ្យាល័យជាដើម។ ចំណែកគណបក្សកុម្មុយនីស្តចិន បានផ្តល់បទពិសោធន៍ និងពន្យល់ឲ្យខាងគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើទៅតាមលំអានរបស់គាត់។

អ្នកនាំពាក្យដដែល បានបន្តទៀតថាៈ សាស្ត្រាចារ្យ មកពីគណបក្សកុម្មុយនីស្តិចិន នៅទីក្រុងប៉េកាំង បានផ្តល់នូវបទពិសោធន៍ទាក់ទងទៅនឹងគោលនយោបាយ របស់បក្សកុម្មុយនីស្តចិន និងការកសាងបក្ស គៀងគរសមាជិកគាំទ្រ ជាពិសេសអំពីអភិបាលកិច្ចល្អនៅក្នុងប្រទេសចិន និងបានផ្តល់បទពិសោធន៍ ដល់យុវជន និងមន្ត្រីគណបក្ស ក្នុងការធ្វើយ៉ាងម៉េចឲ្យការពង្រឹងគណបក្ស ក៏ដូចជាការគៀងគរសម្លេងនៅមូលដ្ឋានជាដើម៕/V

Post navigation