Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ខែកក្កដាខាងមុខ

Views: 5

ដោយមុនីរ័ត្ន/ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលំដាប់លេខរៀងទី១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ដែលមានគណបក្សចំនួន១៨ចូលរួម។។នេះបើយោងតាមលទ្ធផលនៃការចាប់លេខរៀងដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនាព្រឹកថ្ងៃទី២៩ ខែឧសភានេះ។

នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ ២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ។ការចាប់ឆ្នោតបានរៀបចំដោយគ.ជ.បនិងចាប់ឆ្នោតដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលេខរៀងទី១៨លើសន្លឹកឆ្នោតដែលមានគណបក្សចំនួន១៨ចូលរួម។

សូមជម្រាបថា គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខមានចំនួន១៨គណបក្ស ។ ក្នុងនោះ៖ គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សខ្មែររួបរួមជាតិ,គណបក្សធម្មាធិបតេយ្យ,គណបក្សកម្លាំងប្រជាធិបតេយ្យ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរតែមួយ,គណបក្សខ្មែរអភិរក្ស ,គណបក្សហ៊្វុនស៊ិនប៉ិច,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សបំណងពលរដ្ឋ ,គណបក្សឯកភាពជាតិខ្មែរ ,គណបក្សស្ត្រី ដើម្បីស្ត្រី,គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,គណបក្សប្រជា ធិ បតេយ្យមូលដ្ឋាននិងគណបក្សកសិករ៕

Post navigation