Cambodia

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសអំពាវនាវឱ្យអន្តរជាតិជួយឃ្លាំមើលសន្តិសុខ និងសុវត្ថិភាពគ្រួសាររបស់ពួកគេ

អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនានា តាមដាន និងឃ្លាំមើលសន្តិសុខ និងសុវត្ថិភាពក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងមួយនេះ។

ការអំពាវនាវនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែតុលា បានព្រមានដល់អតីតមន្ត្រីជាន់ខ្ពស់ពីររូបនិងក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅរាជធានីភ្នំពេញ។

លោក ហ៊ុន សែន បានប្រាប់ទៅអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក ហូរ វ៉ាន់ និងម្នាក់ទៀត ដែលលោកទំនងសំដៅទៅលើលោក អេង ឆៃអ៊ាង ឱ្យបញ្ឈប់សកម្មភាពរៀបចំគម្រោងធ្វើបាតុកម្មប្រឆាំងវត្តមានកងទ័ពចិន នៅមុខស្ថានទូតចិននៅភ្នំពេញ និងនៅតាមបណ្តាប្រទេសផ្សេងទៀតជាបន្ទាន់ ប្រសិនបើពួកគេចង់ឱ្យក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានក្តីសុខ។

 លោកបានប្រាប់ទៅអតីតមេដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិទាំងនោះ ឱ្យយកប្រពន្ធកូនរបស់ខ្លួនទៅរស់នៅក្រៅប្រទេសឱ្យអស់តែម្តងកុំឱ្យពិបាក ប៉ុន្តែបើពួកគេគង់វិលមករស់នៅក្នុងប្រទេសកម្ពុជាវិញទេ ពួកគេត្រូវបញ្ឈប់សកម្មភាពធ្វើបាតុកម្មប្រឆាំងចិនជាបន្ទាន់។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា គណបក្សសង្រ្គោះជាតិ បានបង្ហាញពីការព្រួយបារម្ភចំពោះសន្តិសុខ និងសុវត្ថិភាពរបស់ក្រុមគ្រួសារថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួនដែលកំពុងរងការ  គម្រាមកំហែងពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន យ៉ាងខ្លាំង។

ជាងនេះទៀត គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ក្នុងករណីប្រសិនបើសមាជិកក្រុមគ្រួសាររបស់ពួកគេណាម្នាក់ជួបគ្រោះថ្នាក់ក្នុងរូបភាពណាមួយ នោះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទាំងស្រុងលើអាយុជីវិតរបស់អ្នកទាំងនោះ។

ក្នុងសេចក្តីថ្លែងកាណ៍ដដែលនោះបានអះអាងថា កន្លងមក សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងហោចណាស់ ១៩ រូបត្រូវបានជនអនាមិកវាយប្រហារយ៉ាងព្រៃផ្សៃ ដោយប្រើឧបករណ៍ផ្សេងៗ ដូចជាដំបង ដុំថ្ម ឬដុំឥដ្ឋ ដែលបណ្តាលឲ្យអ្នកទាំងនោះរងរបួស បាក់ដៃ បាក់ឆ្អឹងជំនី និងបែកក្បាលជាដើម ជាបន្តបន្ទាប់។

ការវាយប្រហានេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមើលឃើញថា មានការរៀបចំទុកជាមុន និងមានលក្ខណៈជាប្រព័ន្ធ តែទោះជាយ៉ាងនេះក្តី គ្មានជនដៃដល់ណាម្នាក់ត្រូវបានវែកមុខ និងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ពីសំណាក់អាជ្ញាធរកម្ពុជាបានម្តងណាឡើយ ទោះមានភស្តុតាងជាខ្សែវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញពីភិនភាគជនល្មើសទាំងនោះក៏ដោយ។

នៅថ្ងៃទី២៨ ខែតុលានេះ សមាជិកបក្សប្រឆាំងបាននាំគ្នាបង្ហោះសាររបស់លោក ហូរ វ៉ាន ក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ពួកគេដែលមានខ្លឹមសារថា ភរិយានិង កូនរបស់លោក ហូរ វ៉ាន់ តែងឆ្លើយទៅ អ្នកស្គាល់រាប់អានទាំងអស់ថា ពួកគាត់ជាអ្នកដាំបាយ ឯប្ដីគាត់ ឬឪពុកគាត់ឈ្មោះ ហូរ វ៉ាន់ គឺគាត់ជាអ្នកនយោបាយ បើចង់ដឹងរឿងនយោបាយអញ្ជើញទៅសួរគាត់ចុះ។

លោក ហូរ វ៉ាន់ថា កាលពីថ្ងៃទី២៦ អះអាងថា អ្នកនយោបាយដូចគ្នា សូមកុំប្រើពាក្យរាលដាលដល់អ្នកដាំបាយ ដែលគាត់មិនដែលរវល់នឹងនយោបាយនោះ។ លោកចោទជាសំណួរថា តើពួកគេជាចំណាប់ខ្មាំងដែរឬទេ?

តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា សូមក្មួយៗបន្តវេនធ្វើការដើម្បីជាតិចុះ ឲ្យតែប្រទេសយើងមានប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស មានអព្យាក្រឹត្យ មានអធិបតេយ្យជាតិ បូរណភាពទឹកដី រកស៊ីមានបានតកូនតចៅទាំងអស់គ្នា នោះលោក ពិតជាសប្បាយចិត្តហើយ។

ជាងនេះទៀត អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលរងការគម្រាមកំហែងរូបនេះប្តេជ្ញាថា សម្រាប់លោកជាអ្នកនយោបាយមិនអាចបោះបង់គោលដៅដើម្បីប្រទេសជាតិបានទេ នឹងត្រូវដើរទៅមុខជានិច្ចដោយមិនប្រាថ្នាធ្វើជារដ្ឋមន្ត្រីអ្វីនោះឡើយ។

អ្នកវិភាគនយោបាយចាស់វស្សាលោក បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថាការទាស់ទែងគ្នាក្នុងពេលជនរួមជាតិ កំពុងរងគ្រោះមហន្តរាយត្រូវការជំនួយជាបន្ទាន់នោះ គឺជារឿងមិនល្អទេ។

ជាមួយគ្នានេះ លោកក៏បានបួងសួងឱ្យព្រលឹងបុព្វបុរសខ្មែរ អ្នកកសាងអារ្យធម៌ដ៏ខ្ពង់ខ្ពស់ត្រដែតមួយក្នុងលោក សូមមេត្តាជួយទប់ស្កាត់កុំឱ្យខ្មែរសម័យបច្ចុប្បន្នឈានដល់ការ ខឹងធ្វើអីគេមិនកើត ហើយទៅគម្រាមធ្វើបាបប្រពន្ធកូនគេនោះ៕ 

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Real Madrid won't buy Mbappe in the summer of 2021 due to the crisis (Le Parisien)
Ibra scores in 39, Buffon drags in 42, Ronaldo has no plans to finish. Is football really getting old?
Ziyech about who inspires him: Eden Hazard. A world class player
Jermain Defoe: Kane and Son are the best link in the world right now
He was a gentle giant, always happy. Redknapp - about PAP Buba Diop
Bayern will play Atletico without Lewandowski, Neuer, Tolisso and Goretzky. They did not fly with the team to Spain
Former Atletico captain Gabi has finished his career