Cambodia

គប្បីធ្វើរឿងប៉ុន្មាននេះ នាថ្ងៃចុងក្រោយមុនឈប់ពីកន្លែងការងារចាស់

ទោះបីអ្នកមានហេតុផលអ្វីក្នុងការចាកចេញពីកន្លែងការងារបច្ចុប្បន្ន មិនថាមេបញ្ឈប់ចូលនិវត្តន៍ ចេញរកស៊ី រៀបការ ឬផ្លាស់ការងារថ្មីក៏ដោយ ប៉ុន្តែថ្ងៃចុងក្រោយនៃការងារជាថ្ងៃដ៏សំខាន់មួយដែលអ្នកត្រូវធ្វើវាឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន។

ខាងក្រោមជាសកម្មភាពមួយចំនួនដែលគប្បីធ្វើមុនថ្ងៃចាកចេញពីការងាររបស់អ្នក៖

បញ្ចប់កិច្ចការដែលនៅសេសសល់

មិនត្រូវទុកការងាររបស់ខ្លួនបន្សល់ឲ្យនរណាមកឈឺក្បាលនៅពេលអ្នកទៅបាត់ទេ។ ជាបុគ្គលិកមានទំនួលខុសត្រូវ អ្នកគួរបញ្ចប់កិច្ចការគ្រប់យ៉ាង បើទោះវាត្រូវប្រើរយៈពេលយូរបន្តិចក៏ដោយ។

លុបឯកសារផ្ទាល់ខ្លួនចេញពីកុំព្យូទ័រ

អ្នកនឹងចាកចេញទៅហើយ អ្នកពុំមានអ្វីពាក់ព័ន្ធអ្វីនឹងស្ថាប័នតទៀតទេ។ ដូច្នេះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងប៉ុន្មាន កុំទុកបន្សល់នៅក្នុងកុំព្យូទ័រក្រុមហ៊ុនធ្វើអីទៀត ចៀសវាងបញ្ហាចៃដន្យនាថ្ងៃក្រោយ។

សម្អាតតុការងាររបស់ខ្លួន

មុនពេលអ្នកថ្មីមកអង្គុយតុរបស់អ្នក គេច្បាស់ជាសម្អាតវាមិនខានទេ។ ទោះជាយ៉ាងនេះក្ដី ជាមនុស្សទម្លាប់ល្អគួរសម្អាតតុរបស់ខ្លួន រួមទាំងប្រមូលឯកសារនិងសម្ភារផ្ទាល់ខ្លួនផ្សេងទៀតទៅជាមួយផង។

និយាយជាមួយមេជាលើកចុងក្រោយ

ការជជែកជាមួយថ្នាក់ដឹកនាំ មុនពេលចេញទៅ ជាសុជីធម៌មួយចាំបាច់ណាស់ ដែលមិនគួររំលងទេ។ អ្នកគួរតែបាននិយាយពាក្យលា និងអរគុណចំពោះមេ សម្រាប់ការងារកន្លងមក ទោះជាការងារនោះល្អឬមិនសូវល្អក៏ដោយ ក៏ឥរិយាបថនេះបង្ហាញពីភាពចាស់ទុំនៃបុគ្គលិកដឹងខុសត្រូវក្នុងខ្លួនរបស់អ្នក។

ញុំាបាយថ្ងៃត្រង់ឬពេលល្ងាចជាមួយមិត្តរួមការងារ

កុំភ្លេចប្រកបអាហារជាមួយមិត្តរួមការងារជាចុងក្រោយដែលអាចជា អាហារថ្ងៃក្រោយ អាហាររពេលល្ងាច ​ឬអាហារសម្រន់រួមគ្នានៅកន្លែងធ្វើការក៏បាន។ ការញ៉ាំអាហារជុំគ្នា ជាការបន្សល់ទុកការចងចាំល្អមុនពេលឃ្លាតគ្នា ដែលបុគ្គលិកចាកចេញគួរមាន។

ផ្ញើសារ លា និង អរគុណ ប្រាប់គ្រប់គ្នា

ជួនកាលអ្នកមិនអាចជួបទទួលទានអាហារចុងក្រោយជាមួយគ្រប់គ្នាបានទេ ប៉ុន្តែអ្នកនៅតែមានឱកាសនិយាយពាក្យលា និងអរគុណទៅកាន់គ្រប់គ្នាតាមរយៈការផ្ញើសារ។ សូមផ្ញើទៅគ្រប់បុគ្គលិក បើទោះបីមានពួកគេមួយចំនួន អ្នកមិនសូវចូលចិត្តក៏ដោយ។

រក្សាទំនាក់ទំនងជាមួយមិត្តរួមការងារ

ចេញពីធ្វើការនៅកន្លែងចាស់ មិនមែនមានន័យថា ទំនាក់ទំនងគ្រប់យ៉ាងត្រូវចប់ដែរ។ អ្នកគួររក្សារទំនាក់ទំនងជាមួយមិត្តរួមការងារ ព្រោះការរក្សាបណ្ដាញច្រើនពិតជាមានសារសំខាន់ចំពោះការងារ ក៏ដូចជាការរស់នៅផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖​ បញ្ឈប់បុគ្គលិកយ៉ាងណាឱ្យដើរចេញដោយសន្តិវិធី?

ចុចអាន៖​  វិធីសាស្រ្តដ៏មាន​ប្រសិទ្ធិភាព​ នៃការស្វែងរកបុគ្គលិកល្អៗមកចូលរួមជាមួយ

Football news:

PSG are in talks with Chelsea about Ruediger's transfer
Gasperini on Serie A: Atalanta can't start the season with the goal of winning the scudetto, otherwise we will be lost
Showsport - about the transfers of Morata and Suarez (everyone should be happy) and the new Chelsea goalkeeper
Juventus may sign Napoli striker Llorente
Atletico offered Cavani a 1+1 contract after signing Suarez
De Boer on the Netherlands national team: I don't care if I was the 1st, 2nd or 5th candidate. There are always opponents
Jimenez on England: I didn't know where Wolverhampton was before. I only knew about Newcastle and London