Cambodia

គ្រោះថ្នាក់​ចរាចរណ៍​២០៥​ថ្ងៃ​: ស្លាប់​៨៥១​នាក់​ស្លាប់ និង​របួស ២៥៦៣​នាក់

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ២០៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១៦៨៧​លើក ស្លាប់​មនុស្ស​ចំនួន ៨៥១​នាក់ របួស​ចំនួន ២៥៦៣​នាក់ ក្នុងនោះ​របួសធ្ងន់ ១៥៤៤​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ កើតឡើង​៦​លើក ស្លាប់ ៤​នាក់ របួស ៨​នាក់ ក្នុងនោះ​ធ្ងន់​៣ និង​ស្រាល ៥​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២០៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២២០៩៥៥​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៦៣១៩១​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥៧៧៦៤​គ្រឿង​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​

Football news:

Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress
Ricard Puig: It's a pretty tough season, I'm not used to playing so little. Scoring with a header is something unreal
Khabib: I am preparing for my debut in big football. I am a free agent