Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រួសារកុមារ ដែលមានឪពុក ម្តាយ និងអាណាព្យាបាល ជាប់ពន្ធនាគារ ១៩ គ្រួសារ និងកុមារ ២៥ នាក់ បានទទួលអំណោយពី អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ

Views: 2

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៣១ ឧសភា ២០២៣ នេះ គ្រួសារកុមារដែល មាន ឪពុក ម្តាយ និងអ្នកអាណាព្យាបាល ជាប់ពន្ធនាគារ ចំនួន ១៩ គ្រួសារ និងកុមារ ចំនួន ២៥ នាក់ បានទទួលអំណោយ ពីអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ ដោយបានសហការជាមួយ មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ខេត្តកំពង់ឆ្នាំង គ្រាដែលម្តាយ ឪពុករបស់កុមារ កំពុងនៅជាប់ក្នុងពន្ធនាគារ​ ។

ការចុះធ្វើការសាកសួសុខទុក្ខដឹកនាំ ដោយលោកស្រី មាន សុចិន្តា ប្រធានអង្គការសម្ព័ន្ធ មេត្រីភាពពន្ធនាគារ និងបានសហការជាមួយ ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ខេត្តកំពង់ឆ្នាំង លោក ឈៀង ចន្ធី រួមនឹងសហការី ចូលរួមផងដែរ ។

លោកស្រី មាន សុចិន្តា ប្រធានអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ បានឱ្យដឹងថាៈ ដោយមើលឃើញការរស់នៅ របស់គ្រួសារកុមារ ដែលមានឪពុក ម្តាយ អាណាព្យាបាល ដែលត្រូវជាប់ពន្ធនាគារ ដើម្បីធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ ការប្រើអំពើហិង្សាលើកុមារ អំពើហិង្សាលើរាង្គកាយ អំពើហិង្សាផ្លូវភេទ អំពើហិង្សាលើផ្លូវចិត្ត ការមិនអើពើលើកុមារ។

លោកស្រី ប្រធានអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ បានឱ្យដឹងទៀតថាៈ កុមារមាន សិទ្ធិកិច្ចការងារកុមារ​ក្នុងនោះមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានក្នុងការចូលរួម នៅក្នុងសង្គម ។

លោក ឈៀង ចន្ធី ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ​ក្នុងនាមមន្ទីរ គឺយើងសហការជាមួយអង្គការ ដែលជាដៃគូ ក្នុងការអភវឌ្ឍកម្មវិធី នៅតាមគោលដៅរបស់គាត់ ក្នុងនោះ លោកប្រធានមន្ទីរ បានសំណូមពរ ឱ្យអង្គការជួយបន្តការផ្គត់ផ្គង់ដល់កុមារ ដែលមានឪពុក ម្តាយ នៅជាប់ ក្នុងពន្ធនាគារ ហើយយើងរួមគ្នា ធ្វើដោយមានរបាយការណ៍ ឱ្យគ្នាទៅវិញទៅមក ក្នុងកំរិតកិច្ចសហប្រតិបត្តការ រវាងអង្គការដែលជាដៃគូ​និងមន្ទីជំនាញ ផងដែរ ។

ក្នុងនោះ លោកប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាខេត្ត បានធ្វើការ សំណូមពរដល់ប្អូនៗកុមារទាំងអស់ សូមកុំអស់សង្ឃឹមក្នុងជីវិត និងត្រូវគិតគូពីសុខភាព និងការរស់នៅ .ពិសេសត្រូវប្រឹងប្រែងខិតខំ លើការរៀនសូត្រ ដែលមានការជួយឧបត្ថម្ភ ពីរអង្គការផ្សេងៗ ដើម្បីជវិតភ្លឺស្វាង ។

នៅបញ្ចប់ពិធី មានការចែកអំណោយ ដោយមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូ​ទឹកត្រីមួយយួរ ត្រីខមួយយួរ រួមនឹងថវិកា ៣០ ដុល្លារ ដោយឡែក​កុមារពីរនាក់ ទទួលបានកង់ពីរគ្រឿង សម្លៀកបំពាក់ ៤ឈុត កាតាបស្ពាយ២ និងថ្នាំវិតាមីន ៤ឈុត ៕/V/R

Post navigation