Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហារី​ស​និង​យូ​ន ថ្កោលទោស​សម្តី​បង្ករឿង​និង​ការបាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(ST)៖ អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុក​-​យ៉ូល បាន​ថ្កោលទោស​«​វោហា​ស័ព្ទ​គំរាមប្រើនុយក្លេអ៊ែរ​បែប​បង្ករឿង​»​ពីកូរ៉េខាងជើងនិង​បាន​​បញ្ជាក់​អះអាង​ឡើងវិញ​អំពី​ការប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការរំសាយ​ចោល​នុយក្លេអ៊ែរ​ទាំងស្រុង​ចេញពី​ឧបទ្វីប​កូរ៉េ នេះ​បើ​តាម​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោកស្រី​ហារី​ស​បាន​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​ពីរ​គ្រាប់​។​

​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​មេដឹកនាំ​ទាំង​ពីរ​បាន​ថ្កោលទោស​វោហា​ស័ព្ទ​ប្រើ​នុយក្លេអ៊ែ​រ​បែប​បង្ក​រឿង​របស់​កូរ៉េខាងជើងនិង​ការបាញ់​កាំជ្រួច​ផ្លោង ដែល​វា​រំលោភ​សេចក្តី​​សំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ ហើយ​ពួក​លោក​ក៏​បាន​ពិភាក្សា​អំពី​ចម្លើយ​តប​របស់​យើង​ចំពោះ​ការ​បង្ករឿង​នាពេល​អនាគត រួម​ទាំង​កិច្ចសហការ​ត្រីភាគី​ជា​មួយ​ជប៉ុន​»​។​

​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច លោកស្រី​ហារី​ស​ក៏​នឹង​ពិភាក្សា​អំពី​ការព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ទីក្រុ​ង​សេ​អ៊ូល​អំពី​ការផ្លាស់ប្តូរ​នៅក្នុង​ការឧបត្ថម្ភ​របស់​រដ្ឋ​លើ​យានយន្ត​អគ្គិសនី ទំនាក់ទំនង​ត្រីភាគី​ជា​​មួយ​ជប៉ុន​និង​អំពើ​របស់​ចិន​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ។​

​លោកស្រី​បាន​សរសើរ​អំពី​អំពី​សម្ពន្ធភាព​នេះ​ថា​«​មាន​សារសំខាន់​សំរាប់​សន្តិសុខ​និង​វិបុលភាព​»​នៅលើ​ឧបទ្វីប​កូរ៉េ​និង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​បាន​សម្តែង​ក្តីសង្ឃឹម​ថា​វានឹង​ជំរុញ​ទំនាក់ទំនង​​អោយ​កាន់តែ​រឹងមាំ​ឡើង​។​

​នៅ​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​លោកស្រី​ហារី​សបាន​ប្រាប់​លោក​យូ​ន​ថា « ខ្ញុំ​មក​ទីនេះ​ដើម្បី​ពង្រឹង​កម្លាំង​សម្ពន្ធភាព​របស់​យើង​និង​ពង្រឹង​ការងារ​រួមគ្នា​របស់​យើង​»​។​

​ចំណែក​លោក​យូ​ន​ក៏បាន​ប្តេជ្ញា​ជំរុញ​សម្ពន្ធភាពដោយ​លោក​និយាយថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ហារីស​ក្រោយ​ដំណើ​ររបស់​លោក​ចូ បៃ​ដិន កាលពី​ខែ​ឧសភា​នឹង​ជា​«​ចំណុចរ​បត់​មួយទៀត​»​ដើម្បី​​សំរេច​គោលដៅ​នោះ​។​

​ក្នុងពេល​ជាមួយគ្នា កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​បាន​និយាយថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​ត្រីភាគី​ជាមួយ​កងកម្លាំង​អាម៉េរិក​និង​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា ដើម្បី​ធ្វើអោយ​ប្រសើរ​សមត្ថ​​ភាព​របស់​គេ​ក្នុងការ​ទប់ទល់​នឹង​ការ​គំរាម​ពី​កូរ៉េខាងជើង រួម​ទាំង​ការបាញ់​កាំជ្រួច​ប្រឆាំង​នាវាមុជទឹក​ផង​៕

​អនុ​ប្រធានាធិបតី​អាម៉េរិក កា​ម៉ា​ឡា ហារី​ស ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​២៩​កញ្ញា​

Post navigation