Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហេដ្ឋារចនាសម័្ពន្ធជាច្រើននៅស្រុកប្រាសាទបល្ល័ង្កបានជន់លិចដោយទឹកជំនន់

Views: 1

ដោយៈភ្នំសន្ទុក/ កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកវណ្ណៈ សោភានិត អភិបាលស្រុក ប្រាសាទបល្ល័ង្គកាលពីព្រឹកថ្ងៃទី២៩ខែកញ្ញាបាននាំយកស្បៀងចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២០០គ្រួសារមកពីប្រាំមួយភូមិ ស្ថិតក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ក្នុងស្រុកប្រាសាទបល្ល័ង្ក កម្ពស់ទឹកចាប់ផ្ដើមហក់ឡើងចាប់ថ្ងៃ ២២ ខែ កញ្ញា បានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួនបួនរួមមាន៖ ឃុំសាគ្រាម ឃុំដូង ឃុំផាន់ញើម និងឃុំក្រយា ។ទឹកជំនន់បានបង្កឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ៖ទឹកលិចក្រោមផ្ទះ ប្រជាពលរដ្ឋចំនួន ៣៨៧ ខ្នង លើភូមិចំនួន១៦ , មណ្ឌលសុខភាពចំនួនពីរកន្លែង, វត្ត ចំនួនប្រាំ ,ផ្លូវកៅស៊ូចំនួន ៩.៣១៨ ម៉ែត្រ, ផ្លូវលំចំនួន ១០.៤៤៥ ម៉ែត្រ ,ស្ពានចំនួនប្រាំនិងហូរដាច់ស្ពានចំនួនមួយ ។ ប៉ះពាល់ដល់ដំណាំស្រូវកណ្តាល ៨១៤ ហិកតា ស្រូវធ្ងន់ ៤៧២ ហិកតា ដំឡូងមីចំនួន ៥៣៨ ហិកតា។

ដោយឡែកឃុំសាគ្រាម រងផលប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនចំនួនប្រាំមួយកន្លែង, វត្តអារាម ចំនួនបី, មណ្ឌលសុខភាពចំនួនមួយកន្លែង ,សាលារៀនចំនួនប្រាំពីរកន្លែង,លិចក្រោមផ្ទះប្រជាពលរដ្ឋ ចំនួន ២៧៥ ខ្នង លើភូមិចំនួនប្រាំបួនភូមិ,ផ្លូវកៅស៊ូចំនួន ៨.៤០០ ម៉ែត្រ ,ផ្លូវលំចំនួន ៩.០០០ ម៉ែត្រ ,ស្ពានចំនួនប្រាំ និងហូរដាច់ស្ពានចំនួនមួយ,ស្រូវដែលរងផលប៉ះពាល់ចំនួន ៨,១៤ ហិកតា ប៉ះពាល់ដល់ស្រូវកណ្តាល ៤៧២ ហិកតា ដំណាំផ្សេងៗសរុបចំនួន ៥៣៣ ហិកតា និងដំឡូងមីចំនួន ៥៣៣ ហិកតា ។

ក្នុងឱកាសនេះលោកអភិបាលខេត្តកំពង់ធំបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបគ្រប់មជ្ឈដ្ឋាននៅក្នុងស្រុកក្រុងទាំងប្រាំបួន ឱ្មានការប្រុងប្រយ័ត្នគ្រោះទឹកជំនន់ដោយយថាហេតុ។ ជាពិសេសបញ្ហា ជះឥទ្ធិពលខ្លាំងពីខ្យល់ព្យុះណូរុ ។ លោកបន្តថាកាលពីយប់ថ្ងៃទី២៨ខែកញ្ញាស្រុកស្ទោងមានទឹកជំនន់ដែលមានកម្ពស់កើតឡើងរហូតដល់០,០៤ម៉ែត្រ។ ចំណែកការប៉ះពាល់យ៉ាងណាមិនទាន់សរុបបានឡើយទេ៕សរន

Post navigation