Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ មិនា ឆ្នាំ ២០២៣

Views: 34

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតមុខរបរ ឬធ្វើអ្វីមួយពីព្រោះថាតែងឆាប់ចប់ ឯផលក៏គ្រាន់គាប់ប្រសើរដែរ។

-កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាស និង ការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពប្រពៃណាស់។ ​

បញ្ហាស្នេហា៖បញ្ហាស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខ និងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលស្ថានការណ៍ពីព្រោះថាងាយផុយស្រួយកើតជាបាតុភាពមិនល្អជាមួយអ្នកដទៃជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុស និងបង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។

បញ្ហាស្នេហា៖​​​​​​​​​​​​​​ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និង កំពុងស្រុះស្រួលគ្នាល្អប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។

-កិច្ចការងារ៖ការប្រកបការងារ របស់ លោកអ្នក គាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសក្នុងការធ្វើដំណើរទៅណាមកណាគប្បីប្រយ័ត្នប្រយែងពិសេសឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយី។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាលំបាកច្រើន និង ពិសេសកិច្ចការងារធ្វើមិនបានដូចបំណងថែមទៀត។

ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។

បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង៕

ឆ្នាំរោង

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅលោកអ្នក ត្រូវជម្រុះ បញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវាសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។

-កិច្ចការងារ៖ការប្រកបការងារមានការ ជឿនលឿន និងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។

​-បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅអំឡុងពេលនេះលោកអ្នកតែងទទួលរងផលលំបាកច្រើន ពិសេសទាំងមនុស្សនៅក្បែរខ្លួន ឬសូម្បីតែនៅពីចម្ងាយក្តី ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្ស និង ធ្វើកិច្ចការងារអាចត្រូវគេចោទប្រកាន់អ្វីមួយថែមទៀត។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួច ដោយសារការមិនចុះសម្រុងគ្នា ឬ ការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។

-កិច្ចការងារ៖បើសិនមានការប្រកបការងារបើទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំមមែ

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ទោះធ្វើអ្វីៗ លោកអ្នកមិនអាចប្រមាថបានទេគប្បីមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អចូលមកយាយីកើត។

-កិច្ចការងារ៖ការប្រកបការងារពុំសូវជឿនលឿនទេ ហើយពិសេសងាយមានបញ្ហាច្រើនជាងសព្វមួយដង។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរ និង គ្រោះចាញ់បោកគេដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលច្រើនពីព្រោះថាជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តនាំពិបាករែកពន់ផងដែរ។

-កិច្ចការងារ៖ការប្រកបការងារហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែង ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិង​ស្រស់ស្រាយល្អប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅអំឡុងពេលនេះលោកអ្នកតែងជួបបញ្ហារកាំចិត្តខ្លះៗកើតឡើង ម្ល៉ោះហើយគប្បីចេះទប់ចិត្តសង្កត់អារម្មណ៍ទើបគ្មានបញ្ហាជម្លោះវិវាទណាមួយកើតឡើង។

-កិច្ចការងារ៖ការបំពេញការងារឃើញថាមានការជឿនលឿនតិចតួច ហើយក្រុមមនុស្សក៏តែងយាយីចង់ធ្វើបាបដោយដាក់កំហុសទុកឱ្យនោះក៏មានផងដែរ។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកតោងតែមានចិត្តត្រជាក់ ហើយពិសេសមុនសម្រេចចិត្តអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថាងាយកើតបញ្ហាទាំងល្អ និងអាក្រក់កើតឡើងទន្ទឹមគ្នា។

-កិច្ចការងារ៖ដោយសារថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយរាល់កិច្ចការងារតូចធំ លោកអ្នកចាំបាច់ ត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរង្វង់ថ្ងៃនេះឱ្យប្រយ័ត្នអ្នកដទៃបំពានដែលនាំឱ្យកើតជាបញ្ហាជម្លោះវិវាទនិងកើតការគុំគួនទៅថ្ងៃក្រោយថែមទៀត។

-កិច្ចការងារ៖ចំពោះការប្រកបការងារក៏ដូច្នេះដែរបើជាការងារសំខាន់តោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេអាចធា្លក់ក្នុងគ្រោះមហន្តរាយជាពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃបន្តិចវិញ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើនតែទទួលបានផលតិចមកវិញ៕

Post navigation