Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កញ្ញា​ឆ្នាំ ២០២២

Views: 2

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​នៅថ្ងៃនេះ​មាន​ភាពរលូន​ល្អ​ទៅមុខ​សន្សឹមៗ ហើយ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​ផល​គ្រាន់​សុខ​ស្រួល​ចិត្ត​។​ការប្រកប​ការងារ​ច្រើនតែ​ពុំ​សូវ​មានការ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គេ​ទម្លាក់កំហុស​ឱ្យ​ថែមទៀត​។ ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​សោះឡើយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​អាច​សម្រុក​កិច្ចការ​សំខាន់ៗ​បាន​ហើយ ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នេះ​ដែល​ត្រូវ​រាប់​រង​។​សម្រាប់​ថ្ងៃ​នេះដែរ​បើទោះបី​មានការ​មមាញឹក​ក្តី លោកអ្នក​ត្រូវ​ស្រវាស្រទេញ​ពីព្រោះ​មិន​អត់​ប្រយោជន៍​ទេ​គឺ​ជោគ​សំណាង​នោះ​នឹង​ហុច​មកឱ្យ​វិញ​នាពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ ឬ ចូល​និយាយ​ដល់​ចាស់ទុំ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើជា​ស្ត្រី​នៅថ្ងៃនេះ​គឺ​មិនត្រូវ​ឆាប់​ត្រចៀកស្រាល​ជឿទុកចិត្ត​គេ​ពេក​ឡើយ​ព្រោះ​បើកាលណា​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ហើយ​មិន​ងាយ​ស្តារឡើងវិញ​ទេ​។​ការប្រកប​ការងារ​ពុំ​ត្រូវយក​អារម្មណ៍​ដាក់ខ្លួន​ច្រើន ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​ទៅ​ទី​ណាក​ក៏មាន​មនុស្ស​បែបនេះ ឬក៏​មាន​មនុស្ស​ដែល​ពិបាក​ជាងនេះទៅទៀត ។​ត្រូវ​គិតថា​បញ្ហា​មួយចំនួន​កើតឡើង​ជា​រឿង​ធម្មតា​របស់​ជីវិត​មនុស្ស​យើង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ឡើយ​៕

​ឆ្នាំថោះ

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ល្អ​មាន​តិច ឯ​អាក្រក់​មាន​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ដោយឡែក​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​ការឡើង​ទី​ខ្ពស់​ពីព្រោះថា​ងាយ​ភ្លាត់​ធ្លាក់ចុះ ឬ ជួប​បញ្ហាលំបាក​ដោយ​ប្រការ​ណាមួយ​ណាស់​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ឬ អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ឱ្យ​ចេះ​អប់រំ​ខ្លួនឯង​ទើប​គ្មាន​ពា​ក្ស​ថា​ត្រូវ​មក​ធ្លាក់ទឹក​ហើយ​មក​អង្គុយ​ទុក្ខសោក​ដែលជា​ការ​ហួសពេល​បាត់ទៅហើយ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ទោះ​ធ្វើ​អ្វីមួយ​គឺ​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​កក់ក្តៅ​។​ដោយឡែក​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ទោះ​ដួង​រាសី​ថ្ងៃ​ល្អប្រសើរ​ក្តី ប៉ុន្តែ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​ការមិន​ប្រយ័ត្នប្រយែង​បាន​នោះឡើយ បើ​ពុំនោះ​ផល​លំបាក​ងាយ​ធ្លាក់​មកឱ្យ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ក្រៅពីនេះ​បើ​មាន​បញ្ហា​តូចធំ​តែង​អាច​ដោះស្រាយ​ចេញ​ដោយ​ងាយស្រួល​ថែមទៀត​។​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​មាន​បញ្ហា ឬ រឿង​រាវ​តូចធំ​ចូលមក​កូរ​ផ្លូវចិត្ត​មិនត្រូវ​យកចិត្តទុកដាក់​ច្រើន​ឡើយ​នាំ​តែមាន​រឿង​មិនចេះចប់​ប៉ុណ្ណោះ ។​ការប្រកប​ការងារ​តូចធំ​លោកអ្នក​តោង​តែ​ចងចាំ​ថា ការចេះ​ធ្វើ​ចិត្ត​ត្រជាក់ និង អត់ធ្មត់ ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​រឿង​រាវ​មួយចំនួន​បាន​ចូល​យាយី ហេតុនេះ​បើ​មិនចេះ​ប្រើ​បញ្ញា​ដោះស្រាយ ទេ​រឿង​រាវ​ខ្លះ​តូច​សោះ​ប្រែ​រីក​ជាធំ​ជាក់​ជាពុំខាន ។​ការប្រកប​ការងារ​នា​ពេលនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​ក​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ឡើង​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ និង ប្រទាំង​ល​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទេ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​ច្រើន​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ប្រែ​មក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វីមួយ​តែង​មានការ​ចម្រើន​លូតលាស់ និង មានជោគ​សិរី​គ្រាន់​គាប់ប្រសើរ​។​ការប្រកប​ការងារ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕

​ឆ្នាំច​

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​នៅតែ​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​ពុំ​ផ្តល់​ផល​ល្អ​ក្នុង​ការធ្វើ​រឿង​រាវ​ណា​ដែល​សំខាន់​ឬ​ធំដុំ​ឡើយ​។​ទាំង​ស្ត្រី​បុរស​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។
បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​ប្រកែប្រកាន់ ឬ​ចង់​ឈ្នះ​ចាញ់​គ្នាច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នាពេល​កន្លងមក​លោក​អ្នក​ទទួលរង​ការ​ហត់នឿយ ម្ល៉ោះហើយ​ត្រូវ​ចេះ​មាន​ការតស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​វិញ ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

Post navigation