Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០២ ខែ មេសា ឆ្នាំ ២០២៣

Views: 2

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបខ្លះៗកើតឡើង ម្ល៉ោះហើយលោកអ្នកអាចជួបជម្លោះវិវាទណាមួយកើតឡើងស្មានមិនដល់។

-កិច្ចការងារ៖នៅថ្ងៃនេះ បើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែង និង គិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះផលលំបាកងាយធ្លាក់មកត្រូវរែកពន់ណាស់។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយ មានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖បើមានការសម្រេចចិត្តអ្វីមួយ លោកអ្នក តោងតែ មានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមយយដង ។

-កិច្ចការងារ៖នៅថ្ងៃនេះធ្វើអ្វីក៏ដោយលោកអ្នកបើមានការពិចារណាបានល្អនោះគឺមិននាំឱ្យ បាត់បង់ប្រាក់កាស ត្រូវទទួលរងខូចចិត្ត ឬ ខាតពេលវេលា។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីស ឬ មាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។

​-បញ្ហាស្នេហា៖បញ្ហាស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតោតតូងនាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរចំពោះគ្នា ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយអំណោយផលល្អទាក់ទងនឹង បញ្ហាប្រាក់កាសគឺតែងចម្រើនលូតលាស់ឈានទៅមុខសន្សឹមៗជានិច្ច។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារឃើញថាបើចង់ចាប់កាន់កិច្ចការតូចធំគឺតែងហុចជាផ្លែផ្លាមកវិញគ្រាន់ជាទីពេញចិត្ត។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅពេលនេះត្រូវរួសរាន់ពីព្រោះថាបើលោកអ្នកខិតខំច្រើនប៉ុនណាផលដែលទទួលបានក៏តែងឆ្លើយតបច្រើនទៅតាមនោះដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានផ្អែមល្ហែម និងប្រាស្រ័យទាក់ទងគ្នាប្រពៃណាស់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះទោះលោកអ្នកធ្វើល្អ ឬ ខិតខំធ្វើអ្វីមួយគឺពុំមានការឆ្លើយតបដូចក្តីប្រាថ្នាឡើយ ហើយក្រុមមនុស្សក៏គេមើលពុំឃើញដែរ។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាតែងជួបបញ្ហាប្រទាំងប្រទើស និង បញ្ហាខ្លះថែមទាំងអូសបន្លាយពេលយូរនាំឱ្យរកាំចិត្តមិនតិចដែរទេ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទពីតូចតាចក្លាយរីកជាធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយ និង ងាយកើតបញ្ហាចម្រូងចម្រាស់ណាស់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើទោះបីមានរឿងអ្វីក៏ដោយមិនត្រូវយក អារម្មណ៍ ម៉ួម៉ៅ ក្តៅក្រហាយ បញ្ចេញមកច្រើនពេក ហើយពិសេសត្រូវចេះរំងាប់ចិត្តឱ្យត្រជាក់ទើបរឿងរាវអាចងាយដោះស្រាយចេញទៅវិញ។

 -កិច្ចការងារ៖សម្រាប់ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តផងដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះទាល់តែឆាប់បញ្ចប់រឿងរាវរកាំរកូស និងការប្រចែប្រចណ្ឌខុសរឿងទើបនៅក្នុងគ្រួសារមានសុភមង្គល៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬ មានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ម្ល៉ោះហើយមុនធ្វើអ្វីមួយតោងគិតឱ្យបានគ្រប់ជ្រុងជ្រោយ។

-កិច្ចការងារ៖ ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាស និង ពិសេសនាំខូចចិត្តថែមទៀត។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័ស និងងាយបាក់បែកណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ និង បញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

ការធ្វើជំនួញ៖ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ នាំឱ្យមានជម្លោះវិវាទជាមួយអ្នកដទៃបង្កើតជារឿងរាវអូសបន្លាយពេលយូរអង្វែង ។

-កិច្ចការងារ៖ការប្រកបការងារ មានការចម្រើនលូតលាស់សន្សឹមៗ ប៉ុន្តែយ៉ាងណាក៏មិនត្រូវមានចិត្តលោភលន់ដែរប្រយ័ត្នកើតរឿងរ៉ាវអាចខាតបង់លាភសក្ការៈវិញ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ការលក់ដូរពេញដៃជើងវិញ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារ លោកអ្នកត្រូវចេះអត់ឱនឱ្យគ្នា និងមិនត្រូវមើលកំហុសគ្នាទើបបានសុខស្រួលផ្លូវចិត្តជាងនេះ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖ គូស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពស្និទ្ធស្នាលដូចប្រក្រតី ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរបញ្ហាការងារ បញ្ហាផ្ទាល់ខ្លួន គឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងត្រឡប់មកវិញ។

ការធ្វើជំនួញ៖អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងអាពាហ៍ពិពាហ៍ហើយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងអ្នកដទៃប្រយ័ត្នធ្វើគុណបែរជាបានទោសមកវិញ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ណាមួយនាំជួបការលំបាកទប់ទល់។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់ទៅរួច។

បញ្ហាស្នេហា៖ ឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំកុរ

យីអ៊ុនថ្ងៃនេះល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាព និង បញ្ហារបស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។

-កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរាវរត់ចូលច្រើនដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕

Post navigation