ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ដំណើរការងារពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីល្អលោកអ្នកអាចទំនាក់ទំនងចរចាកិច្ចការងារតែងទទួលផលសម្រេចជោគជ័យផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវទឹក ផ្លូវគោកឬ ផ្លូវអាកាស ក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារតូចធំមានការចម្រើនលូតលាស់ និង មានក្តីសុខដុមដូចសព្វមួយដង។ទោះបីយ៉ាងណាទាំង ស្ត្រី បុរស ការរស់នៅជួបបញ្ហាស្មុគស្មាញច្រើន ហើយពិសេសកើតមានរឿងរាវរកាំរកូសច្រើនទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានក្រុមមនុស្សបៀតបៀនច្រើនគួរមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីលេងម៉េះមោះច្រើននាំកើតជម្លោះវិវាទ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅពេលនេះបើលោកអ្នកធ្វើអ្វីមិនបង្កការស្មុគស្មាញ និង មានអារម្មណ៍ស្រស់ស្រាយនោះបញ្ហាអាក្រក់ក៏មានងាយចូលរួចដែរ។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ធ្វើអ្វីមួយមិនត្រូវប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីធំដុំឡើយពីព្រោះបើបណ្តាក់ទុនខុសមិនងាយស្តារបានឡើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបរឿងប្រទាំងប្រទើសច្រើន ដូចនេះឱ្យប្រយ័ត្នជម្លោះវិវាទណាមួយកើតឡើង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនព្រោះនាំកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខសន្សឹមៗនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបការលំបាកក្នុងការរកផលចំណូល ហើយការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសទៀតផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រឆាំងគ្នានិងប្រចែប្រច័ណ្ឌមិនស្ទើរដែរឡើយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំពិធីឬប្រកបការងារអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។ការប្រកបការងារលោកអ្នកមានបញ្ហាច្រើនបន្តិចដូចនេះប្រការល្អបំផុតត្រូវរវាសរវៃ ហើយប្រើភាពឧស្សាហ៍ដាក់មុខនោះផលល្អៗនៅតែរង់ចាំជានិច្ច។ចំពោះការប្រកបរបររកស៊ីជួញដូរវិញឃើញមានផ្តល់ផលល្អគួរសម ហើយទោះលោកអ្នកធ្វើអ្វីក៏តែងមានការរីកលូតលាស់ទៅមុខជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅពេលនេះជិតឆ្លងផុតដួងរាសីខែល្អប្រសើរ ហេតុនេះហើយបើចង់ធ្វើអ្វីតែងជឿនលឿននិងផ្តល់ជាផ្លេផ្កាគ្រាន់ជាទីកក់ក្តៅ។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ និងគ្រោះបាត់របស់របរ។ការរស់នៅចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាអ្វីមួយនាំពិបាកដោះស្រាយឬកើតជារឿងរាវវែងឆ្ងាយទៅថ្ងៃខាងមុខ។
រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការនឿយណាយនិងអស់សង្ឃឹមច្រើន៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការលូតលាស់ជាសន្សឹមៗទៅមុខមិនមានឧបសគ្គអ្វីចូលមកលុកលុយនាំជួបការលំបាកខ្លាំងក្នុងការទប់ទល់ឬបញ្ហាមុខក្រោយចូលមកអុកឡុកយាយីច្រើនឡើយ។ការរស់នៅចូរប្រយ័ត្នបញ្ហាក្រុមមនុស្សភេទផ្ទុយគ្នាបង្កបញ្ហាណាមួយកើតជាជម្លោះវិវាទឡើង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយទេ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការថយក្រោយនិងប្រឆាំងគ្នាច្រើន ម្ល៉ោះហើយទាល់តែខិតខំកាត់បន្ថយជម្លោះវិវាទទើបប្រសើរក្រៃ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នាពេលនេះ លោកអ្នកទទួលរងឧបទ្រពចង្រៃបន្តិចបន្តួចយាយីនាំឱ្យកើតបញ្ហាមិនល្អចំពោះដំណើរជីវិតកើតឡើង។លោកអ្នកត្រូវអត់ធ្មត់តស៊ូហើយត្រូវចងចាំថាអំឡុងពេលនេះទើបប្រសើរ
។សម្រាប់នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នានិងភាពរឹងមានៈមានច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះឃើញថាដំណើរជីវិតមានបញ្ហាយាយី និងពិសេសឱ្យប្រយ័ត្នសម្តីដែលគេអាចកើតការប្រទាំងប្រទើសដោយប្រការណាមួយឡើង។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះវិញពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានដែរបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនៅពេលក្រោយជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយី។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ចំពោះគ្នាច្រើនដូចនេះលោកអ្នកចាំបាច់ត្រូវកាត់បន្ថយជម្លោះវិវាទខ្លះទើបប្រសើរ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេគឺដូចសព្វមួយដង ហើយបញ្ហាមួយចំនួនទោះធ្លាប់យាយីអុកឡុកក៏បានធូរស្បើយមួយកម្រិតដែរ។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នអ្នកក្រៅចាក់ដោតនាំកើតជម្លោះវិវាទ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សនាំទុក្ខមកឱ្យដោយប្រការណាមួយ។
គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះកើតឡើងទៅរួច៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេចនិងមានការរាំងស្ទះច្រើន។ក្នុងពេលនេះបើទោះបីមានការសប្បាយក្អាកក្អាយច្រើនក្តីលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយបើពុំនោះទេប្រយ័ត្នកើតឧបទ្រពចង្រៃកើតតែរឿងរាវប្រទាំងប្រទើស។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងខ្លះៗពីព្រោះថាផលអាក្រក់នោះងាយកើតឡើងចំពោះមុខផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕