Views: 13
ឆ្នាំជូត
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះ ឃើញថាដំណើរជីវិតរបស់លោកអ្នកមានការល្អប្រសើរជាងមុន ហើយធ្វើអ្វីក៏ភ្លឺថ្លាផងដែរ។
-កិច្ចការងារ៖ចំពោះអ្នកប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ចាប់តាំងតែពីដើមខែ រហូតដល់ចុងខែកញ្ញានេះលោកអ្នក មានទាំងការរីកចម្រើនលូតលាស់ និងរលូនទៅមុខមិនថាជាកិច្ចការងារ ប្រាក់កាស រឿងរាវផ្ទាល់ខ្លួនមានទាំងរឿងរាវល្អចូលមកជានិច្ច។
-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេគឺអ្វីៗដូចសព្វមួយដង។
–ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះរាល់បញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យមានទាំងរឿងរាវសប្បាយចិត្ត សប្បាយកាយ គ្រាន់គាប់ប្រសើរឡើងវិញ។
-កិច្ចការងារ៖បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីឡើងខ្ពស់ត្រដែត
ការរស់នៅ៖ នៅថ្ងៃនេះមនុស្សអាក្រក់អាចប្រែមកល្អ និងពិសេសគេអាចជួយក្នុងរឿងអ្វីមួយផង ។ហេតុនេះត្រូវចេះថ្លឹងថ្លែង ប៉ុន្តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នមួយចំនួនផង ដោយមិនអាចធ្វេសប្រហែសបានដែរ។
-កិច្ចការងារ៖ការប្រកបការងារក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញដែរ។
-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែមផងដែរ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ការរស់នៅទាំងស្រ្តីបុរស លោកអ្នក តោងតែ មានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។
-កិច្ចការងារ៖ក្នុងរយៈពេលកន្លងមក និង ពេលនេះសន្ទុះនៃល្បឿនកិច្ចការងារប្រៀបដូចអុំទូកបញ្រ្ចាសខ្សែទឹកហូរពោលគឺងាយធាក់ថយក្រោយ និងពិបាករុលទៅមុខ ម្ល៉ោះហើយទាល់តែខិតខំប្រឹងប្រែងបន្តិចទើបមិននៅទ្រឹងមួយកន្លែង ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនចុះហត្ថលេខា ឬសន្យាអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ពីព្រោះថាងាយជួបនូវបញ្ហាខាតប្រយោជន៍ច្រើនជាងទទួលផលប្រយោជន៍។
-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែធ្លាក់ស្រុតចុះដដែលទេ ម្ល៉ោះហើយដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបធ្វើឱ្យមានបញ្ហាតានតឹងនិងកើតមានរកាំរកូសច្រើនបន្តិច។
-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះតែងជួបប្រទះនូវបញ្ហារាំងស្ទះនិងមានបញ្ហាច្រើនបន្តិចដែលនាំឱ្យពិបាកឆ្លងកាត់។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួនដែលរកនឹកស្មានមិនដល់។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយត្រូវចេះថ្លឹងថ្លែង និង គិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិចទើបគ្មានបញ្ហាសោកស្តាយនាពេលក្រោយវិញ។
-កិច្ចការងារ៖នៅថ្ងៃនេះអារម្មណ៍លោកអ្នកមានការប្រែប្រួលប្តូរផ្លាស់ ហើយកិច្ចការងារមានការរាំងស្ទះ និងអាចប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃផង។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
–បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនត្រូវ។
-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយ។
–បញ្ហាស្នេហា៖សម្ព័ន្ធគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និង កំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំច
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួច ដោយសារការមិនចុះសម្រុងគ្នា ឬ ការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។
-កិច្ចការងារ៖បើសិនមានការប្រកបការងារបើទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ការរស់នៅដំណើរជីវិត ហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែងជានិច្ច។
-កិច្ចការងារ៖ ការប្រកបការងារបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តមួយចំនួនផងដែរ។
–ការធ្វើជំនួញ៖អ្នកជំនួញមុខរបរក្នុងថ្ងៃនេះដែរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អប្រពៃ៕