Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០១ ខែ មិនា ឆ្នាំ ២០២៣

Views: 12

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

 -ការរស់នៅ៖ នៅថ្ងៃនេះបើចង់ធ្វើការដោះស្រាយបញ្ហាជីវិតតែងជ្រះស្រឡះ និងបើចង់ចរចាបញ្ហាអ្វីមួយក៏អាចហុចជាលទ្ធផលគ្រាន់កក់ក្តៅថែមទៀត។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងលើការងារ ឬចរចាអ្វីមួយពីព្រោះថាមិនត្រឹមឆាប់ចុះសម្រុងទេ តែក៏អាចរកឃើញនូវផលប្រយោជន៍ទាំងរយៈពេលខ្លី និង យូរទៅថ្ងៃក្រោយផង ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍ម៉ួម៉ៅកើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃ។ក្រៅពីនេះបើធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នបញ្ហាសុខភាពយាយីផងដែរ។

 -កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្ត និង រឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើជួបលើបញ្ហាធ្វើអ្វីមួយហើយមានបញ្ហារាំងស្ទះ និងផលលំបាកជះមកវិញច្រើននោះមិនត្រូវមានចិត្តក្តៅក្រហាយប្រើកំហឹងទល់កំហល់ឡើយ ប្រយ័ត្នជួបរឿងស៊យលើស៊យជះផលលំបាកយូរអង្វែងដល់ថ្ងៃក្រោយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញទេ។

-កិច្ចការងារ៖ចំពោះការប្រកបការងារវិញដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយស្រ្តីចូរប្រយ័ត្នបញ្ហាគ្រប់រឿងចូលយាយីដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួស ឬ ហោះរំលងជានិច្ច។

បញ្ហាស្នេហា៖បញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកចង់រៀបអាពាហ៍ពិពាហ៍ ឬ ផ្សំផ្គុំ គ្រួសារច្រើនជួបរឿងរកាំចិត្តបន្តិចតែយ៉ាងណាក៏ដំណើរការទៅមុខល្អ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកគប្បីចាត់ចែងរបៀបការងារ និងរៀបចំចាត់ចែងប្រាក់កាសឱ្យបានល្អទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយណាយ និង ប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេ គួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសច្រើន។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេង ម៉េះម៉ោះ ច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖រាល់ឧបទ្រពមិនល្អចូលមកយាយី ម្ល៉ោះហើយរឿងរាវមួយចំនួនងាយរត់ចូលដែលលោកអ្នកមិនងាយគេចផុតណាស់។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការនៅពេលក្រោយ។

-ការធ្វើជំនួញ៖នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយហើយអាចឆ្លើយតបជាផលសមប្រកបដូចក្តីប្រាថ្នា និង ព្រមទាំងញាតិបងប្អូនថែមទាំងជួយជ្រោមជ្រែងផង។

 -កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកទោះប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចផុតពីរឿងរ៉ាវចម្រូងចម្រាស់ទៅរួច៕

ឆ្នាំមមី

ដួងរាសីថ្ងៃនេះស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកជួបនូវឧបសគ្គរារាំងមុខច្រើនបន្តិច ហេតុនេះធ្វើអ្វីៗបើមិនបានប្រុងប្រយ័ត្នទេងាយនឹងធ្លាក់ក្នុងគ្រោះយាយីណាស់។

-កិច្ចការងារ៖ការប្រកបការងារវិញទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខហើយ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះងាយកើតមានបញ្ហាប្រែប្រួលអារម្មណ៍ និង បញ្ហាកិច្ចការមួយចំនួនក៏ងាយប្រែប្រួលដែរ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ចំពោះកិច្ចការងារវិញ មនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយ ហេតុនេះលោកអ្នកក៏ត្រូវចេះប្រើបញ្ញាទប់ទល់វិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញទោះបីលោកអ្នកចង់ធ្វើជំនួញទីជិតឆ្ងាយឬចង់ចំណាយទុនធ្វើអ្វីមួយមិនទាស់ខុសអ្វីដែរព្រោះថាផ្លែផ្កាដែលហុចមកវិញឃើញថាមានចូលមួយៗគ្រាន់បំពេញបំពង់ផង។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

 -ការរស់នៅ៖ការរស់នៅក្នុងរង្វង់គ្រួសារឆាប់មានរឿងប្រេះឆាណាស់ គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបគ្មានរឿងរាវល្អក់កករកើតឡើង។

-កិច្ចការងារ៖ចំពោះការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ ដូចនេះគប្បីធ្វើបុណ្យដាក់ទានខ្លះ ក៏ប្រសើរដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នា និងប្រាស្រ័យទាក់ទងគ្នាល្អ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះគឺ អាចទទួលដំណឹងល្អអ្វីមួយចូលមកនាំសប្បាយចិត្តផង។ក្រៅនេះការធ្វើអ្វីមួយក៏ឃើញថាជឿនលឿនគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ក្រៅពីនេះចំពោះការងារ និង បញ្ហាប្រាក់កាសមានការចម្រើនលូតលាស់គួរសមឡើងវិញខ្លះៗគ្រាន់ស្រួលផ្លូវចិត្ត។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួល និង ប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះរាល់បញ្ហាឧបទ្រព និង រឿងរាវមិនល្អងាយឈានចូលណាស់ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកបើមានការពិចារណាបានល្អនោះគឺមិននាំឱ្យ បាត់បង់ប្រាក់កាស ត្រូវទទួលរងខូចចិត្តឬខាតពេលវេលា។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។

​-បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតោតតូងនាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរចំពោះគ្នា ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីដួងរាសីរបស់ លោកអ្នក ពុំមានអ្វីជួបជាឧបសគ្គច្រើនក្តី តែចូរកុំគប្បីធ្វើអ្វីបញ្ចេញមុខមាត់ខ្លាំងពេកព្រោះថា កាលណាហក់លោតកាន់តែខ្លាំងបញ្ហាលំបាកក៏មានកាន់តែច្រើនជានិច្ច។

 -កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេកដែរព្រោះថាមានតែនាំទុក្ខដាក់ខ្លួនប៉ុណ្ណោះ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបបាតុភាពពីការរកចំណូលបានតិចតែចំណាយទៅវិញច្រើនដែលអាចបណ្តាឱ្យមានគ្រោះមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាពិសេសបុរសបើមានការចែចង់ឬបង្កើតស្នេហាថ្មីថ្មោងតែងអាចមានផ្លែផ្កាខ្លះៗផ្តល់ជាក្តីសង្ឃឹមឱ្យដឹងផងដែរ៕

Post navigation