Views: 21
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកគិតចង់ធ្វើអ្វីគប្បីប្រញាប់រួសរាន់ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ទោះបីយ៉ាងណាសម្រាប់ស្ត្រីនៅក្នុងពេលនេះមុនធ្វើអ្វីគប្បីប្រយ័ត្នប្រយែងនិងគិតឱ្យលម្អិតលម្អន់ទើបមិនជួបគ្រោះចាញ់បោកគេ។ផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពីព្រោះឃើញថាផលដែលឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមានជម្លោះ ហើយមានការស្រុះស្រួលគ្នារវាងស្វាមីភរិយាឡើងវិញនោះមិនថាការជួញទីជិតឆ្ងាយយ៉ាងណាក្តីតែងមានភាពកាក់កបប្រពៃដោយអាចប្រមូលភោគផលចំណេញចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំពុំមានអ្វីល្អក់ករឬបញ្ហាចូលមករារាំងនាំពិបាកដោះស្រាយនោះដែរ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកមិនត្រូវជឿសម្តីក្រុមមនុស្សពេកឡើយប្រយ័ត្នគេនាំទុក្ខមកឱ្យដោយមិនដឹងខ្លួន។ការប្រកបការងារពុំសូវជឿនលឿនទេ ហើយពិសេសងាយមានបញ្ហាច្រើនជាងសព្វមួយដងថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរ និង គ្រោះចាញ់បោកគេដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលច្រើនពីព្រោះថាជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងអំឡុងពេលនេះផលល្អ និង មិនល្អនៅលាយឡំគ្នាក្នុងដំណើរជីវិតរបស់លោកអ្នកដូចនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ការប្រកបការងារលោកអ្នកមិនត្រូវ សម្រេចចិត្តលឿនឬធ្វើដោយមិនគិតមុខក្រោយឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយការលង់ជឿសម្តីជនបោកប្រាស់ដោយប្រការណាមួយ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានការពាក់មុខយក្សព្រោះតែការទាស់សម្តីគ្នាច្រើន៕
ឆ្នាំថោះ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះ និងមានចង្រៃឧបទ្រពចង្រៃយាយីបន្តិចពិតមែន ប៉ុន្តែបើលោកអ្នកមានការប្រយ័ត្នប្រយែងក៏គ្មានបញ្ហាចោទឡើងទេ ។ការប្រកបការងារងាយមានបញ្ហា ហើយពិសេសធ្វើច្រើនបែរជាទទួលបានផលតិចទៅវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើស តែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិត និង ប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវយកចិត្តទុកដាក់ថែទាំផ្ទះសម្បែង កូនចៅ ឬសូម្បីតែសាច់ញាតិព្រោះនោះសុទ្ធសឹងនាំមកនូវក្តីចម្រុងចម្រើន និងសេចក្តីសុខរបស់យើងទាំងអស់។ដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារឬសម្រុកការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់។
ចំពោះគូស្វាមី ភរិយាមានភាពសុខដុមរមនា ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះស្ត្រីមុនសម្រេចចិត្តអ្វីមួយឱ្យមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាឱកាសភ្លាត់ស្នៀត និងខកបំណងនោះមានខ្ពស់ណាស់។ការប្រកបការងារវិញទោះធ្វើអ្វីក៏ដោយលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នោះងាយកើតផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកកុំគប្បីមានការទុក្ខព្រួយច្រើនពេកព្រោះបើផលចំណូលតានតឹងពិតមែនតែលោកអ្នកក៏មានភាពសុខដុមផងដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំងាយកើតបញ្ហាចម្រូងចម្រាសណាស់គប្បីប្រយ័ត្នប្រយែងពាក្យសម្តីចរចាទៅរកគ្នាបន្តិចទើបពុំមានបញ្ហាមិនល្អចោទឡើង ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ការរស់នៅទាំងស្ត្រីបុរសដែលធ្លាប់តែឧបទ្រពចង្រៃយាយីឬទទួលរងសម្ពាធផ្លូវចិត្តបានធូរស្បើយឡើងវិញ។ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរតែយ៉ាងណាក៏មិនល្អទាំងអស់ដែរគឺមានរឿងរាវខ្លះក៏អាក្រក់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬចុះកិច្ចសន្យាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ការប្រកបការងារមានការជឿនលឿនសន្សឹមៗទៅមុខដូចសព្វមួយដងទេ។អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់និងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះបើមាននរណាម្នាក់បបួលធ្វើអ្វីមួយចូរចេះប្រយ័ត្នប្រយែង និងថ្លឹងថ្លែងមើលឱ្យបានត្រឹមត្រូវពីព្រោះថាងាយធ្លាក់ក្នុងគ្រោះចាញ់បោកគេ ឬជួបបញ្ហាចោទជាផលលំបាកនាពេលក្រោយវិញណាស់ ។រាល់ការប្រកបការងារឬធ្វើអ្វីក៏ដោយលោកអ្នត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះចូរប្រយ័ត្ន ដោយមិនត្រូវប្រើអារម្មណ៍តប់ប្រម៉ល់ ឬអារម្មណ៍ម៉ួម៉ៅក្តៅក្រហាយសម្រេចចិត្តក្នុងរឿងអ្វីមួយពីព្រោះថាងាយធ្លាក់ក្នុងគ្រោះបរាជ័យជាងសព្វមួយដង។ការប្រកបការងារលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវច្រងេងច្រងេងឡើយព្រោះថាផលអាក្រក់ៗនោះងាយកើតមានជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណង ហើយទីបំផុតកើតមានរឿងមើលមុខគ្នាមិនសូវចំថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នក ឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយ។
សម្ព័ន្ធគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និង កំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕