Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ២៥ ខែ មិ​នា ឆ្នាំ ២០២៣

Views: 5

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកពឹងពាក់ ឬ ខ្ចីអ្វីមួយពីអ្នកដទៃតែងមិនសម្រេចដូចបំណងឡើយពោលគឺច្រើនខកបំណងច្រើនជាង។

-កិច្ចការងារ៖ការប្រកបការងារ លោកអ្នក ទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណ ហើយពុំត្រូវលោភលន់ទេបើមិន ដូច្នេះនឹងជួបរឿងសោកសង្រេងជាក់ជាពុំខាន។

-ការធ្វើជំនួញ៖អ្នកជំនួញតូចធំឃើញថាអំឡុងពេលនេះជួបស្ថានភាពលំបាកច្រើនអ្នកខ្លះសឹងរកចំណូលផ្គត់ផ្គង់គ្រួសារមិនបានគ្រប់ឆ្នាំងបាយផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ៗពុំសូវបានយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅកើតមានភាពប្រទាំងប្រទើស និង រឿងរាវមិនល្អចូលយាយីច្រើនផង។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវសំខាន់ពេក និង មានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ចោទឡើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួស និងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើសព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា បញ្ញាឈ្លាសវៃ និងធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

-ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំឬចូលស្តីដណ្តឹងហើយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះឃើញថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។

-កិច្ចការងារ៖ការប្រកបការងារ លោកអ្នក ត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយ ឬ ប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលរងផលប៉ះទង្គិចនិងមានរឿង

រាវត្រូវដំបៅចិត្តផង។

-កិច្ចការងារ៖ការប្រកបការងារ លោក អ្នក មិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយ ប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬចុះកិច្ចសន្យាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនសន្សឹមៗទៅមុខដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ និង ស្រុះស្រួលគ្នាប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅនៅថ្ងៃនេះមានការជឿនលឿនក្នុងដំណើរជីវិតគួរសម ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬចុះកិច្ចសន្យាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ និង ស្រុះស្រួលគ្នាប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសក្នុងការធ្វើដំណើរឆ្ងាយជិតមានការប្រទាំងប្រទើសច្រើនបន្តិច ម្ល៉ោះហើយត្រូវប្រុងប្រយ័ត្នជានិច្ចទើបគ្មានបញ្ហាអាក្រក់ៗចូលមកបៀតបៀនយាយី។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានលំនឹងល្អ ហើយទោះប្រកបការងារឬបញ្ហាផ្ទាល់ខ្លួនមានសភាពស្ងប់ស្ងាត់ដែរ។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះអ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់អាចពន្យាពេលក៏ប្រសើរដែរ។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារហាក់មានអ្វីមកបិទបាំងមុខ និងបិទបាំងភ្នែកធ្វើឱ្យជួបបញ្ហារកាំចិត្តច្រើន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាតានតឹង និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះនិងយកត្រូវរៀងៗខ្លួន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះឱកាសកើតបញ្ហាអាក្រក់ៗមានខ្ពស់ជាងសព្វមួយដង ហេតុនេះទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារ លោក អ្នក ត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖   រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

Post navigation