Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៣

Views: 64

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកត្រូវយកភាពឧស្សាហ៍ដាក់ខ្លួន ហើយត្រូវចេះយកចិត្តក្រុមមនុស្សបន្តិចទើបទទួលលទ្ធផលអ្វីមួយត្រឡប់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលស្ថានការណ៍ពីព្រោះថាងាយផុយស្រួយកើតជាបាតុភាពមិនល្អជាមួយអ្នកដទៃជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុសនិងបង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។

បញ្ហាស្នេហា៖​​​​​​​​​​​​​​ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ លោកអ្នកទទួលរងនូវឧបទ្រពចូលយាយី ហើយកើតការមិនសប្បាយចិត្តនោះក៏មានច្រើននៅចំពោះមុខ។

-កិច្ចការងារ៖នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នោះងាយកើតផងដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកកុំគប្បីមានការទុក្ខព្រួយច្រើនពេកព្រោះបើផលចំណូលជួបបញ្ហារអាក់រអួល ពិតមែនតែលោកអ្នកក៏មានភាពសុខដុមផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំងាយកើតបញ្ហាចម្រូងចម្រាសណាស់គប្បីប្រយ័ត្នប្រយែងពាក្យសម្តីចរចាទៅរកគ្នាបន្តិចទើបប្រសើរ ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកតែងជួបនូវបញ្ហារាំងស្ទះនិងខូចខាត ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមិនឆ្លើយតបដូចក្តីបំណងនោះសោះឡើយ។

-កិច្ចការងារ៖ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយនាំឱ្យទទួលរងការប៉ះទង្គិច និងគាប់សង្កត់ផ្លូវចិត្តច្រើនបន្តិច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ថ្ងៃនេះធ្វើអ្វីងាយឆាប់ចប់ និង ទទួលលទ្ធផលលឿនផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងផ្តល់ផលល្អផង។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសដែរ ពីព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះដំណើរជីវិតមានភាពលូតលាស់សន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏មានភាពសុខដុម។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះការធ្វើអ្វីមួយគប្បីចេះមានស្មារតីប្រុងប្រយ័ត្ន ពិសេសស្រ្តីមិនត្រូវទុកចិត្តមនុស្សពេកឡើយពីព្រោះថាគេងាយបង្កផលលំបាកដោយប្រការណាមួយមកឱ្យណាស់។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានសូវជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរពោលគឹនឹងថ្កល់មួយកន្លែង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារទៅរួច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងខ្វាយខ្វល់ព្រោះ តែបញ្ហារកាំរកូស កំពុងកើតឡើងឥតសូវធូរស្បើយទេ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះហាក់មានអ្វីមួយជំរុញទឹកចិត្តឱ្យលោកអ្នកទទួលបាននូវជោគជ័យឬមានសំណាងក្នុងរឿងអ្វីមួយផង ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានកិច្ចការអ្វីមួយ ចៅហ្វាយនាយតែងឆាប់មើលឃើញ និង តែងពេញចិត្តពេញថ្លើម។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីបា្រថ្នា៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះគឺផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមប្រកបការងារអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញនាពេលក្រោយគា្រន់កក់ក្តៅ។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកទៅកាន់ទីកន្លែងណាក៏ដោយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕

ឆ្នាំច

នេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះមុនធ្វើអ្វីមួយលោកអ្នកត្រូវចេះពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តអ្វីមួយពីព្រោះថាបើសម្រេចចិត្តមិនត្រូវងាយបង្កផលលំបាកយូរអង្វែងដល់ថ្ងៃក្រោយ។

 -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញលោកអ្នកជួបបញ្ហានឿយណាយនិងប្រទាំងប្រទើសច្រើនបន្តិច ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាពនិងបញ្ហារបស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។

-កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរាវរត់ចូលច្រើន ដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕

Post navigation