Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២៤ ខែ មិ​នា ឆ្នាំ ២០២៣

Views: 1

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពិភាក្សាជាមួយបងប្អូនទុកចិត្តបានថ្ងៃនេះពីព្រោះថាការសម្រេចចិត្តដោយពុំមានអ្នកពិភាក្សាពេលខ្លះលោកអ្នកអាចធ្លាក់ទឹកដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាក។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេតែងមានរឿងរកាំចិត្តច្រើន។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាមិនតិចដែរទេ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅគ្រោះធ្លាប់តែយាយីបានចាកចេញឆ្ងាយ ហើយពេលនេះសិរីសួស្តីបានរត់ចូលមកវិញគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃ និងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេគឺតែងមានការពាក់មុខយក្ស និង ប្រឆាំងគ្នា។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។

ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា និង ចង់ពឹងពាក់ ឬ ជជែកពិភាក្សាក្នុងរឿងអ្វីមួយតែងឆ្លើយតបផលគ្រាន់គាប់បំណង។

-កិច្ចការងារ៖ការប្រកបការងារពុំសូវល្អក្នុងការធ្វើដំណើរផ្លូវឆ្ងាយពិសេសងាយមានបញ្ហាជាមួយអ្នកដទៃជាងសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះវិញចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញ ហើយផលចំណូលមានហូរចូលមួយៗគ្រាន់គួរជាទីកក់ក្តៅ។

បញ្ហាស្នេហា រីឯបញ្ហាស្នេហាកំលោះក្រមុំជួបបញ្ហាប្រឆាំងនិងចាប់កំហុសគ្នាច្រើន៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមានក្រុមមនុស្សជួយជ្រោម និង អាណិតស្រឡាញ់ក៏ច្រើន។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញ។

ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិច ឯការចំណាយវិញគ្រប់សារពើ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតធូរស្បើយ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងឬបង្កឱ្យមានកំហុសណាមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។-កិច្ចការងារ៖ការប្រកបការងារមានភាពសុខកាយបន្តិច តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានឡើយ។-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើនហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅត្រូវរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវមាត់ច្រើនឡើយពីព្រោះថាគេងាយចាប់ថ្នាំងថ្នាក់បង្កើតជារឿងរាវណាស់។

-កិច្ចការងារ៖នាពេលនេះលោកអ្នកគប្បីតាំងចិត្តធ្វើការ និងព្យាយាមអត់ធ្មត់ពីព្រោះថាផលតែង ឆ្លើយតបមិនថាពេលនេះឬពេលក្រោយផង។

ការធ្វើជំនួញ៖ដោយឡែកសម្រាប់ការជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕

ឆ្នាំមមែ

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នាពេលនេះបើចង់ធ្វើអ្វីមួយគប្បីរួសរាន់ពីព្រោះថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះឃើញថាភាពជោគជ័យក៏មានច្រើន។

-កិច្ចការងារ៖ការប្រកបការងារវិញក្រុមមិត្តភក្តិរួមការងារបានកេងប្រវ័ញ្ចកម្លាំងការងារបន្តិច ប៉ុន្តែយ៉ាងណាក៏មានភាពសុខដុមគួរសម ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បណ្តាក់ទុនរយះពេលខ្លីៗឃើញថាមិនទាស់ខុសអ្វីទេព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សាទើបប្រសើរ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយសំខាន់ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់ និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោម ហើយភាពចម្រើនលូតលាស់បានចូលមកវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះបើទោះបីដំណើរជីវិតល្អប្រសើរក្តី ប៉ុន្តែលោកអ្នកក៏កើតមានរឿងរាវសៅហ្មងផង ដូចនេះគប្បីធ្វើមិនដឹងមិនឮខ្លះក៏កាន់តែប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿន និងបើចង់ពឹងពាក់ឱ្យអ្នកដទៃជួយក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅ ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញតូចធំមិនថាផ្លូវទឹក ​ផ្លូវអាកាស ឬផ្លូវគោកក្តីតែងហុចភោគផលដូចសមប្រកបជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការប្រកបការងារលោកអ្នកជួបភាពតានតឹងផ្លូវចិត្តច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។

-កិច្ចការងារ៖ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកតោងតែប្រយ័ត្នប្រយែង ហើយឱ្យគិតដល់ផលប៉ះពាល់ដល់ខែក្រោយបន្តទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម ហើយក៏មានការរីកលូតលាស់ទៅមុខឥតមានព្រួយបារម្ភនោះដែរ។

បញ្ហាស្នេហា៖ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ កំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកជួបមុខនរណាម្នាក់រឿងសំខាន់ឡើយពីព្រោះថាផលល្អៗតែងកើតមានច្រើនជាងរឿងល្អ។លោកអ្នកគប្បីរក្សាភាពស្ងៀមស្ងាត់និងធ្វើមិនដឹងមិនឮបញ្ហាខ្លះទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារច្រើនតែពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃឡើយ ហើយពិសេសឱ្យប្រយ័ត្នគេទម្លាក់កំហុសឱ្យថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

Post navigation