Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ​ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣

Views: 101

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ផ្តល់ផលល្អសម្រាប់លោកអ្នកចរចា តថ្លៃជាមួយនរណាម្នាក់ពីព្រោះថាងាយឆាប់ចុះសម្រុងគ្នាផងដែរ។

-កិច្ចការងារ៖សម្រាប់អ្នកប្រកបការងាររាជការ ឬ ក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មី ឬ សូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយ មិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។

ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខ និង ផ្អែមល្ហែមល្អណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការធ្វើដំណើរទៅណាមកណា គប្បីមានការ ប្រយ័ត្នប្រយែង មិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលធំដុំ ឬ​សំខាន់ផលលំបាកក៏មិនជះមកវិញច្រើនឬធ្ងន់ធ្ងរដែរ។

-កិច្ចការងារ៖ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រចចិត្តធ្វើអ្វីដែលជារឿងសំខាន់ឡើយឬមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងកិច្ចការផ្នែកខាងក្រៅឡើយពីព្រោះថាងាយរាំងស្ទះនិងជួបបញ្ហាច្រើន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយី។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករ និង ប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកពឹងពាក់ឬខ្ចីអ្វីមួយជាមួយអ្នកដទៃតែងពុំសម្រេចដូចគាប់បំណងឡើយ។

-កិច្ចការងារ៖សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖លោកអ្នកអាចទទួលដំណឹងល្អ ឬ ធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុក។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។

-កិច្ចការងារ៖សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុកឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យ។

-ការធ្វើជំនួញ៖អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីប្រកបកិច្ចការអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នពីព្រោះពុំសូវសម្រេច និង មានការរាំងស្ទះច្រើន។

-កិច្ចការងារ៖ក្នុងពេលនេះបើទោះបីមានការសម្រាក ច្រើនក្តីលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយបើពុំនោះទេប្រយ័ត្នកើតឧបទ្រពចង្រៃកើតតែរឿងរាវប្រទាំងប្រទើស។

-ការធ្វើជំនួញ៖អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកត្រូវមានភាពឧស្សាហ៍ដាក់ខ្លួន ហើយត្រូវចេះយកចិត្តក្រុមមនុស្សបន្តិចទើបទទួលលទ្ធផលអ្វីមួយត្រឡប់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារបើទោះបីទៅមុខយឺត និងមានបញ្ហាច្រើនក្តីក៏មានភាពសុខដុមដូចសព្វមួយដង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយ និងខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាកិច្ចការងារតែងជួបនូវភាពជោគជ័យជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកចង់ជួញ ផ្លូវ ឆ្ងាយជិត មិនថា ផ្លូវទឹក ផ្លូវ អាកាស ឬផ្លូវគោក ក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើ តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយទេ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកតោងតែរក្សាសេចក្តីសុខឬធ្វើបុណ្យទាន់កាន់តែច្រើនក៏ប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកនៅសប្តាហ៍នេះក៏ទទួលរងការនឿយហត់ និងផលលំបាកនៅតែតាមយាយីនៅឡើយ។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ឈានទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ដែរ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែម៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំជ្រូកនាខែនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយនាថ្ងៃនេះដែរឱ្យប្រយ័ត្នពេលវេលាម៉ោង៩,០០-១០,៥៩វិនាទីព្រឹក ពីព្រោះថាអាចត្រូវចំណាយថវិការដោយមិនមានភាពចាំបាច់ឬត្រូវគេផាកក្នុងរឿងអ្វីមួយថែមទៀត ។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកជួបបញ្ហាអ្វីត្រូវចេះទប់ទល់ឱ្យបានល្អទើបគ្មានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕

Post navigation