Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣

Views: 1

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅងាយត្រូវគេទម្លាក់កំហុសឬចោទប្រកាន់ក្នុងរឿងអ្វីមួយ ណាស់គប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗទៅរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។

-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុស និង យកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារមួយចំនួនផង។

-កិច្ចការងារ៖ការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួន។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

-បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតគ្រាន់គាប់ប្រសើរ ហើយទោះធ្វើអ្វីក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅមកវិញ។

-កិច្ចការងារ៖ការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។

-បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសត្រូវចេះគ្រប់គ្រងអារម្មណ៍បន្តិចពីព្រោះថានៅជុំវិញខ្លួនរបស់លោកអ្នកងាយមានក្រុមមនុស្សបង្កជាបញ្ហាណាមួយជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារត្រូវយកចិត្តទុកដាក់គ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះងាយនូវរឿងរាវចំពោះមុខផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួន ហើយបាត់បង់ចំណូលឥតអំពើ។

-បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចារសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយត្រូវអត់ធ្មត់និងមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយបញ្ហាមិនល្អរត់ចូលជាងសព្វមួយដង។

-កិច្ចការងារ៖កិច្ចការងារធ្ងន់ស្រាលឬលើសខ្វះគ្នាបន្តិចបន្តួចលោកអ្នកមិនត្រូវមានចិត្តច្រណែនឬប្រកាន់ចិត្តខឹងនាំតែជះផលលំបាកនាគ្រាក្រោយវិញប៉ុណ្ណោះ ។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹង និង ភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។

-បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖សម្រាប់ស្រ្តីឱ្យប្រយ័ត្នការទទួលរងឧប្បត្តិហេតុយាយី និង ការធ្វើឱ្យបាត់របស់របរដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារ បើចង់សម្រេចចិត្តអ្វីមួយ ឬ ធ្វើអ្វីមួយមានការប្រយ័ត្នប្រយែងនោះក៏មិនមានរឿងមិនល្អចូលយាយីនាំដំបៅចិត្តដែរ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា និងរាល់ការប៉ងឬចង់ធ្វើអ្វីមួយគឺតែងទទួលនូវក្តីសម្រេចគ្រាន់ជាទីគាប់ចិត្ត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចប្រកបកិច្ចការធំៗឬរឿងសំខាន់អ្វីមួយពីព្រោះថាផ្លែផ្កាល្អៗនោះឃើញថានឹងឆ្លើយតបច្រើននៅពេលក្រោយ។

-ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារហើយ ព្រោះច្រើនតែសម្រេចដូចគាប់បំណងមួយចំនួនមកវិញ។

-បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងបើចង់ផ្សំផ្គុំគ្រួសារពេលវេលាល្អមកដល់ហើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះ លោកអ្នក ងាយជួបបញ្ហាមិនល្អមួយចំនួនចូលយាយី ចំពោះមុខ ហេតុនេះឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេ ពិតជាជួបផលលំបាកនាគ្រាខាងមុខជាក់ជាពុំខាន។

-កិច្ចការងារ៖ការប្រកបការងារអ្វីឃើញថាមានការចម្រើនលូតលាស់ និងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ ហើយផលកម្រៃទៀតសោតគ្រាន់ចិញ្ចឹងឆ្នាំងបាយមិនឱ្យស្ងួតអញ្ចឹងដែរ។

-បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកអាចទួលការប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃ ម្ល៉ោះហើយគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារមិនថាទីជិតឆ្ងាយពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសធ្វើច្រើនខុសច្រើនថែមទៀត ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កជម្លោះឬលោភលន់អ្វីឡើយបើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។

-បញ្ហាស្នេហា៖ចូរប្រយ័ត្នអ្នកទី៣ចូលមកបង្កើតជាបញ្ហាល្អក់កករពីតូចរីកក្លាយជាធំ ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវមាត់ឥតគម្របប្រយ័ត្នកើតរឿងរាវជម្លោះវិវាទ មានតែបញ្ហាឡើងឥតឈប់ឈរ។

-កិច្ចការងារ៖ដំណើរជីវិតគឺស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់។

-បញ្ហាស្នេហា៖    រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះបញ្ហាមិនល្អបានចៀសឆ្ងាយ ហើយរឿងរាវល្អៗបានចូលមកជំនួសវិញ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារការបណ្តាក់ទុន ការចរចាឬចុះហត្ថលេខាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសម ហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។

-បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្ត និង មិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះមុនហាមាត់និយាយស្តីអ្វីមួយចូរចេះប្រយ័ត្នមាត់កបន្តិចព្រោះកាលបើមានពាក្យសម្តីជ្រុលជ្រួសទៅលើអ្នកដទៃតែបន្តិចអាចបង្កជាទំនាស់វិវាទឡើង។

-កិច្ចការងារ៖ការប្រកបកិច្ចការងារឃើញថាពុំមានការជឿនលឿនប៉ុន្មានទេ ពិសេសលោកអ្នកអាចថែមទាំងរងគ្រោះដោយសារអ្នកដទៃថែមទៀត ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូស និង ភាពសៅហ្មង។

-បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

Post navigation